
ប្រទេសថៃ៖ រឿងមួយនវកំពុងតែផ្ទុះខ្លាំងនៅប្រទេសថៃ ក្រោយពីសមាជិកព្រឹត្តភាបាល់ទាត់ថៃ១៣រូបនៃក្រុមបាល់ទាត់ថៃអាយុក្រោម១៦ឆ្នាំ ក្នុងនោះមានគ្រូបង្វឹកមួយរូបផងដែរ កំពុងតែកំបាត់ខ្លួនខណះពេលប្រទេសថៃកំពុងរងកាវាយប្រហាពីទឹកជំនន់ ដែរបង្ករដោយព្យុះភ្លៀងដ៍ខ្លាំងកាលពីថ្ងៃអាទិត្យ បង្ខំឲ្យពួកគេទៅសង្ងំនៅក្នុងរូងភ្នំដ៍ជ្រៅមួយកន្លែង ក្នុងស្រុកមេសៃ ភាគខាងជើង ក្នុងខេត្ត ឈាងរ៉ៃ ។


កង់នឹងស្បែកជើងសម្រាប់លេងកីឡាបាល់ទាត់របស់ពួកគេទាំង១៣នាក់ ត្រូវគេបានរកឃើញនៅមាត់រូង ភ្នំថាម លឿង បន្ទាប់ពីពួកគេបាត់ខ្លួន ខណះមកទល់នឹងពេលនេះក្រុមអ្នកសង្គ្រោះកំពុងតែតាមស្វែងរក កងយោធាជើងទឹកថៃ រាប់បញ្ចូលទាំងកងយោធាជំនាញខាងមុជទឹកមួយក្រុមត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ ខណះក្រុមគ្រួសារសាច់ញាតិម្នាក់ក្នុងចំណោមពួកគេទាំង១២នាក់ បានបង្ហាញពីជំនឿចិត្តខ្ពស់ថា ក្រុមសង្គ្រោះនឹងអាចរកពួកគេឃើញ និងនៅរស់រានមានជីវិត ។




នៅក្នុងរដូវភ្លៀងប្រទេសថៃតែងតែដាក់បំរាមតឹងរឹងទៅលើពលរដ្ឋរបស់ខ្លួនដែលចង់ចូលទៅក្នុងរោងភ្នំណាមួយ ទាមទាឲ្យមានការអនុញ្ញាតិពីអាជ្ញាធរជាមុន ព្រោះភាគច្រើនរោងភ្នំមានជម្រៅទាបជាងដែនគោកងាយស្រួលបង្កឲ្យមានទឹកជំនន់ និងគ្រោះថ្នាក់ជាយថាហេតុ ៕
ប្រភព៖ ប្រទេសថៃ