ស្រវឹងស្រាធ្លាក់ភ្នែក បង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចទៅសួនាំ ដកកាំភ្លើងគំរាមសមត្ថកិច្ចផ្អើលពេញផ្សារដើមថ្កូវ…(ចុចអានបន្ត)

ភ្នំពេញ៖ កាលពីវេលាម៉ោង ៧ព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ មានបុរសម្នាក់ បើកបរទាំងខ្លួនស្រវឹង ទៅបុករថយន្តប្រជាពលរដ្ឋ ដែលចតចោលស្ងាម នៅចញ្ចើមផ្លូវ ៤៨៨ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ក្រោយកើតហេតុ ម្ចាស់រថយន្តភាគីម្ខាងទៀត បានទំនាក់ទំនងមកសមត្ថកិច្ច ដើម្បីចុះមកធ្វើការដោះស្រាយ ខណៈដែលសមត្ថកិច្ចចុះទៅ សាកសួរបុរសបង្កហេតុ ក៏បានទាញកាំភ្លើងខ្លី ហើយគម្រាមសមត្ថកិច្ច បើហ៊ានចាប់​ខ្លួននឹងបាញ់ ។

បើតាមព័ត៌មានបឋម បានឲ្យដឹងថា ក្រោយពីឃើញជនសង្ស័យ មានអាវុធនឹងដៃទាំងខ្លួនស្រវឹង កម្លាំងសមត្ថកិច្ច ដែលចុះទៅដល់កន្លែងកើតហេតុ បានដកថយ និងរាយការណ៍មកកម្លាំងជំនាញ ដើម្បីចុះមកធ្វើការឃាត់ខ្លួន ជនបង្ក ខណៈដែលសមត្ថិច្ចជំនាញ​មិនទាន់មកដល់ ជនសង្ស័យដែលអាងខ្លួន​ មានអាវុធក្នុងដៃនោះ បានបើករថយន្តគេចខ្លួន រហូតដល់ចំណុចផ្លូវ១៦៣​ សង្កាត់ទួលទំពូងទី១ ក្បែលផ្សារទួលទំពូង ទើបកម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានដេញតាមនិងយករថយន្តស្ទាក់ពីមុខ និងធ្វើការឡោមព័ទ្ធ ទើបជនសង្ស័យ ព្រមចុះពីលើរថយន្ត ហើយក៏ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបានតែម្តង និងធ្វើការដកហូតអាវុធខ្លី១ដើម ជារបស់ជនបង្ក​ ដែលធ្វើការគម្រាមសមត្ថកិច្ច ដែលចុះទៅវាស់វែង ។

បុរសបង្កហេតុខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ខណៈជនបង្ករូបនេះ បើករថយន្តម៉ាក់ហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF9766 ចំណែករថយន្តរងគ្រោះ ដែលត្រូវជនសង្ស័យបើកបុកម៉ាក់ ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT1914 ជារបស់បុរសឈ្មោះ ហ៊ុន សំសែនឧត្ដម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ៕

ប្រភព៖ FB