ម៉ូតូពីគ្រឿង បុកគ្នាពេញទំហឹងរបួសធ្ងន់ពីនាក់ តែអ្វីដែលគួឲ្យភ្ញាក់នោះ ខ្ជាក់ចេញអាវុធជ័រ១ដើមនិងគ្រាប់ចម្ពាមកៅស៊ូជាង២០គ្រាប់..(ចុចអានបន្ត)

ខេត្តព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូបានបើកបុកគ្នាយ៉ាងពេញទំហឹង នៅចំណុចខាងត្បូងឈាងខាងកើតរង្វង់មូលផ្កាឈូកស្ថិតក្នុងភូមិ
លេខ៣សង្កាត់កំពង់លាវក្រុងព្រៃវែង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។

តែដល់ពេលសមត្ថកិច្ចទៅធ្វើកាវាស់វែងនោះ បានរកឃើញអាវុធជ័រ១ដើមនិងឧបករណ៍ប្រើប្រាស់ដូចជាខ្សែ និងគ្រាប់ចម្ពាមកៅស៊ូជាច្រើនគ្រាប់ នៅពេលចុះវាស់វែង ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុមាន ម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 1FQ 0770 បើកបរដោយឈ្មោះ រត្ន័ ធីឡែន ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិជើងទឹក
( ក )សង្កាត់ជើងទឹកក្រុងព្រៃវែង ដែលបើកក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនលុះដល់ចំណុច កើតហេតុខាងលើ បានជ្រុលបុកម៉ូតូម៉ាកហុងដាC125 សេរី2004 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1D7657 បើកមកពីទិសខាងលិចពេញទំហឹង។ ដែលបើកបរដោយឈ្មោះ មុត ទីន ប្រុសអាយុ៤៩ឆ្នាំនៅភូមិលេខ៥សង្កាត់កំពង់លាវក្រុងព្រៃវែងមុខរបរ( រត់ម៉ូតូឌុប )បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

ភ្លាមនោះ ឈ្មោះមុតទីន ត្រូវបានបញ្ជូនទៅមន្ទីរខេត្ត ចំណែកឈ្មោះ រត្ន័ ធីឡែន ត្រូវបានញាតិមិត្តយកទៅព្យាបាលគ្លីនិកឯកជន ឡេង ពីនី ចំណែកម៉ូតូទាំង២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ជាមួយគ្នានោះសមត្ថកិច្ចដែលចុះវាស់វែងនៅកន្លែងកើតហេតុបានរកឃើញអាវុធខ្លីជ័រសៀតស្រោមពណ៌ខ្មៅ១ដើម ខ្សែតីបត់ជាពីចំនួន២ខ្សែ កាបូបស្ពាយតូច១ គ្រាប់ថ្មសំរាប់បាញ់ចម្ពាមកៅស៊ូចំនួន២៤គ្រាប់ នៅក្នុងកែបម៉ូតូម៉ាកស្កុបពីរបស់ឈ្មោះ រត្ន័ ធីឡែន ដែលជាម៉ូតូបង្កហេតុ៕