ជនជាតិចិនចំនួន៣៨នាក់ ជាប់សង្ស័យ ករណីចាប់ជំរិតទារបា្រក់តាមប្រព័ន្ធអុីនធើណេត..(ចុចអានបន្ត)

ខេត្តកំពត៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងជំនាញខេត្តកំពត សហការជាមួយកម្លាំងនាយកដ្ឋាន
អន្តោប្រវេសន៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រាប បូរី ប្រធានការិយាល័យអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ខាន់ សុផល បានចុះត្រួតពិនិត្យជនបរទេសនៅតាមផ្ទះជួលចំនួន២ គោលដៅ ។

លទ្ធផលសមត្ថកិច្ចឃាត់ខ្លួនបានជនជាតិចិនចំនួន ៣៨ នាក់ ក្នុងនោះមានស្រីចំនួន ១១ នាក់ ពីបទចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណេត រួមមាន៖
គោលដៅទី ១ : នៅផ្ទះជួល ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ឃាត់ខ្លួនបានចំនួន ២០ នាក់ ក្នុងនោះមានស្រីចំនួន ០៦ នាក់។
គោលដៅទី ២ : នៅផ្ទះជួល ក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ បានចំនួន ១៨ នាក់ ស្រីចំនួន៥ នាក់ ។
បច្ចុប្បន្នសមត្ថកិច្ចយើងបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍រួចហើយដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕