​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ៣កង់ ត្រូវបានរថយន្តបាឡែន បុក​បាក់គ្មានសល់ សង្សយ័តែស្រវឹង..(ចុចអានបន្ត)

ភ្នំពេញ៖សង្សយ័ស្រវឹង ! ​បុរស២នាក់បើករថយន្តបាឡែន
បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវបាក់​អស់៣កង់ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង១២៖១០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ចំណុច​ដង​នង្គ័ល ជាប់​របង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (ពោធិ៍ចិនតុង) ស្ថិតក្នុង​សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

បុរស​ម្នាក់ និង​អ្នករួមដំណើរ​ពីរ​នាក់​ទៀត បាន​បើករថយន្ត​បោះពួយ​យ៉ាង​លឿង ដោយ​មិន​ប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់៣កង់ និង​ខ្ទាត​ចេញពី​ជួរ២កង់។ រីឯ​រថយន្ត​រង​ការខូចខាត​មួយ​កំណត់​មុខ​ស្ទើរតែ​ទាំងស្រុង ទើប​រថយន្ត​មិនអាច​បន្ត​ទៅមុខទៀត​បា​ន។

មុនពេល​កើតហេតុ គេ​ឃើញ​បុរស៣នាក់ ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-5361 បើក​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​របាំង​ផ្លូវ​កោង​ផង​នោះ រថយន្ត​បាន​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់៣កង់ ហើយ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​មិនអាច​បន្តដំណើរ​ទៀត​បា​ន តែ​ក្នុង​គ្រោះ​ចរាចរណ៍​នេះ សំណាងល្អ​មិន​បង្ក​ឲ្យ​អ្នកធ្វើដំណើរ​រងរបួស ៕