ប៉ារីស បារាំង ៖ អ្នកទោសជាចោរប្លន់ប្រដាប់អាវុធដ៏ល្បីល្បាញម្នាក់ឈ្មោះ Redoine Faid ភេទប្រុស អាយុ ៤៦ ឆ្នាំ បានរត់គេចខ្លួនចេញពីពន្ធនាគារជិតទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃអាទិត្យម្សិលម៉ិញ ដោយប្រើ ឧទ្ធម្ភាគចក្រ ។
មានជនប្រដាប់អាវុធ ៣ នាក់ បានប្រើគ្រាប់បែកផ្សែង និងកាំភ្លើងស្វ័យប្រវត្តិដើម្បីទៅរំដោះឧក្រិដ្ឋជន Redoine Faid ពីបន្ទប់ជួបគ្នាមួយនៅក្នុងបរិវេណពន្ធនាគារ ។ បន្ទាប់ឧក្រិដ្ឋជនក៏ឡើងលើឧទ្ធម្ភាគចក្រហើយជិះគេចខ្លួនទៅចុះចតនៅកន្លែងមួយរួចឡើងឡានជិះគេចខ្លួនបន្ត ។

ឧក្រិដ្ឋជន Redoine Faid ធ្លាប់រត់គេចចេញពីពន្ធនាគារម្ដងរួចមកហើយនៅឆ្នាំ ២០១៣ ។
តុលាការបានកាត់ទោស Redoine Faid ដាក់ពន្ធនាគារ ២៥ ឆ្នាំ ពីបទប្លន់ប្រដាប់អាវុធដែលបានបាញ់សម្លាប់នាយនគរបាលម្នាក់ក្នុងពេលធ្វើសកម្មភាព ។
ពេលនេះនគរបាលប្រមាណ ៣០០០ នាក់ កំពុងតាមប្រម៉ាញ់កំពូលមេចោរប្លន់ដ៏ល្បីល្បាញរូបនេះ ។



(មានវិដេអូ)
ប្រភព៖ Vannak Pheng