ព្រះវិហារ៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខធម្មជាតិសម្តេចតេជោ បានចុះបង្ក្រាប និងឃាត់ខ្លួនបុរសម្នាក់ ដែលជាជនសង្ស័យប្រើប្រាស់ រក្សាទុក និងចែកចាយថ្នាំញៀន។ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ទន់ ឈាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

កម្លាំងកងរាជអាវុធហត្ថស្រុកបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១០កញ្ជប់តូច, កាំភ្លើងច្នៃ២ដើម គ្រាប់ AK៤៧ ចំនួន៣២គ្រាប់, សាក់កាដូរដាក់កាំភ្លើងមួយ, ថវិការមួយចំនួន, ម៉ូតូ១គ្រឿង ព្រមទាំងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ៕


