ជនសង្ស័យមួយក្រុម​ ដែលពូកែខាងដើរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះ ពេលនេះត្រូវបាននគរបាលក្រុងសៀមរាបធ្វើការបង្ក្រាបបានហើយ..(ចុចអានបន្ត)

ខេត្តសៀមរាប:នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង ១៨:០០នាទី នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះឈ្មោះ ស.ផ.យភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ត្រូវបានអ្នកជិតខាងសង្ស័យនិង សហការណ៍​ជាមួយបងប្អូនប្រជាការពារភូមិ រាយការណ៍ មកកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ភ្លាមៗយកមកសាកសួរបានចំនួន០៣នាក់រួមមាន
ទី១-ឈ្មោះ ហឿន សរ ភេទ ប្រុស
អាយុ ១៧ឆ្មាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
បច្ចុប្បន្នរស់នៅភូមិ ធ្លកអណ្ដូង សង្កាត់
ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ទី២-ឈ្មោះឆាយ វ៉ាន់ណែត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប(ជនសមគំនិត)។
ទី៣-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៦ ឆ្នាំរស់នៅភូមិ ខ្នារ សង្កាត់ជ្រាវ (ពាក់ព័ន្ធនិងករណីអំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ)

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងក្រោយស្តាប់ចម្លើយរបស់ជនសង្ស័យខាងលើរួចមក​ ពួកគេបាន សារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព លួចដូចការប្តឹងចោទប្រកាន់មែន។ ហើយរាល់ទ្រព្យសម្បត្តិដែលលួចបាន ជនសង្ស័យខាងលើបាន យកលក់អោយឈ្មោះឆាយ វ៉ាន់ណែត ។


យោងតាមការរៀបរាប់របស់ជនសង្ស័យឈ្មោះឆាយ វ៉ាន់ណែត និងដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ទេព​ ចាន់ណា​ អធិការនៃអធិការដ្ឋាននគបាលក្រុងសៀមរាប កំលាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន​ សក្តិ័ចំរើនរិទ្ធ អធិការងទទួលផ្នែក​ មន្ត្រីនគរបាលយុត្តិធម៍ បានធ្វើការបន្តឆែកឆេរ កន្លែងដែលជនសង្ស័យយកវត្ថុតាងទៅលាក់ទុក។ បន្ទាប់ធ្វើការឆែកឆេរ នគរបាលក្រុងសៀមរាប បានសហការណ៍ជាមួយ​ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បន្តនាំខ្លួនជនសង្ស័យ ដែលស្នាក់នៅក្នុងបន្ទប់​ដែលក្រុមជនសង្ស័យខាងលើយកវត្ថុតាងទៅលាក់ទុក ហើយមានពាក់ពន្ធ័នឹង​ ករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់បានចំនួន០២នាក់​បន្ថែមទៀត​
ទី០១-ឈ្មោះងិន មាសរិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិគ្រួស សង្កាត់ស្វាយដង្កំ
ទី០២-ឈ្មោះកែវ ឡោះ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក។
+ដកហូតបានវត្ថុតាង៖ ម៉ូតូ០១គ្រឿងម៉ាកMSXពណ៌ខៀវ គ្មានផ្លាកលេខ លេខតួលេខម៉ាស៊ីន ៤០០៥២៩ ផ្លាកលេខចំនួន០២សន្លឹក មាន​ សៀមរាប 1Y-1361 និងកណ្តាល 1S-6480 ម្ស៉ៅគ្រើមពណ៏ស(ម៉ាទឹកកចំនួន១៥កញ្ចប់តូច ទូរសព្ទចំនួន០៣គ្រឿង(ខូច) ជារបស់ជនសង្ស័យ។
វត្ថុតាងរបស់ជនរងគ្រោះដកហូតពីជនសង្ស័យមាន៖ ទូរទស្សន៍ទំហំ ២១អ៉ិញ ០១គ្រឿង ម៉ាញ៉េរ០១គ្រឿង សាឡុងឈើ០១ តុតូច ០១ នាឡិកាឈើ០១គ្រឿង កៅអីផ្អែក ០១ ទូទឹកកក០១គ្រឿង ខោអាវមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ប្រភព៖ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលក្រុងសៀមរាប