ជនជាតិ​ចិន​៥នាក់ ក្នុងចំណោម៨នាក់ សង្ស័យករណីចាប់​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា ដើម្បី​ជំរិត​ទារប្រាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន..(ចុចអានបន្ត)

ខេត្តព្រះសីហនុ ៖ កម្លាំង​នគរបាល​ក្រុងព្រះសីហនុ បាន​បង្ក្រាប​បទល្មើស​ជ​ន​ជាតិចិន​ចាប់​បង្ខាំង​ជន​ជាតិចិន​ដូចគ្នា ដើម្បី​ជំរិត​ទារប្រាក់ ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៥នាក់ និង៣នាក់​ទៀត រត់គេចខ្លួន​បាត់ កាលពី​ថ្ងៃទី២ កក្កដា ២០១៨ ម្សិលមិញនេះ។

ជនសង្ស័យ​ទាំង៥នាក់​នោះមាន៖

១.ឈ្មោះ Yang Jun ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ​អ្នក​ទេសចរណ៍។

២.ឈ្មោះ Hou Jian ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ Golden City។

៣.ឈ្មោះ Jiu Fei Bin ភេទ​ប្រុស អាយុ៣៣ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ New Macau។

៤.ឈ្មោះ Wo Luo Yang ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ ជីន​ប៉ី។

៥. ឈ្មោះ Huang Wan Ying ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​អ្នក​ទេសចរណ៍ (ជនសង្ស័យ៨នាក់ តែ​រត់គេចខ្លួន៣នាក់)។

ករណី​បង្ក្រាប​ក្រុម​ជន​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​នេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថ្លែង​ឲ្យ​ដឹងថា ៖ ក្រោយពីសមត្ថកិច្ច​មូល​ដ្នា​ន​ទទួលបាន​ព័ត៌មាន​ថា មាន​ជន​ជន​ចិន១ក្រុម​ពពាក់​ព​ពួន​គ្នា​ចេញចូល​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ក្រុម៣៣ ភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ អាច​កំណត់​បានជា​ក្រុម​មាន​សមាសភាព​មិនល្អ។

ក្រោយពេល​ទទួលបាន​ព័​ត៌​មាននោះ ក្នុងនាម​រូបលោក​ជា​ស្នងការ និង​មាន​ជំនាញ​ព្រហ្មទណ្ឌ​ច្រើន​ឆ្នាំ​ផង បាន​ប្រើប្រាស់​កម្លាំង​ការិយាល័យ​ជំនាញ ចុះទៅ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ៤ ក្រោម​ការសម្របសម្រួល​ពី​លោកស្រី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចូលទៅ​ធ្វើការ​ឆែកឆេរ​ផ្ទះជួល១កន្លែង​នោះ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៥នាក់ ដូច​មានឈ្មោះ​ខាងលើ ព្រមទាំង​បានធ្វើ​ការរំដោះ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន៥នាក់ ដែល​ជនសង្ស័យ​បាន​ចាប់​យកទៅ​បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារប្រាក់​ផងដែរ។

បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​ទាំ៥នាក់​នោះមក ពួកគេ​បាន​សារភាព​ប្រហាក់ប្រហែលគ្នា​ថា កាលពី​ថ្ងៃទី៣០ មិថុនា ២០១៨ ពួកគេ​ជនសង្ស័យ និង ជនរងគ្រោះ​បាន​ស្រុះស្រួល​គ្នា​ចូល​លេងល្បែង​ស៊ីសង​នៅកាស៊ី​ណូ​មួយ ហើយ​ជនរងគ្រោះ៥នាក់

១.ឈ្មោះ Chen Dong Qin ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ​អ្នក​ទេសចរណ៍

២.ឈ្មោះ Jian Liang ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរ​អ្នក​ទេសចរណ៍

៣.ឈ្មោះ Zeng Zhi Quo ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ New Macau

៤.ឈ្មោះ Ling Yong Yong ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរ​អ្នក​ទេសចរណ៍

និង ៥.ឈ្មោះ Shi Hao Bo ភេទ​ប្រុស អាយុ៤៦ឆ្នាំ មុខរបរ​អ្នក​ទេសចរណ៍ បាន​ចាញ់ល្បែង​អស់ប្រាក់​ពី​ខ្លួន ហើយក៏​បាននាំគ្នា​ខ្ចីបុល​ពី​ជនសង្ស័យ ដើម្បី​បាន​លេង​បន្តទៀត ។

ខណៈ​ក្រុម​ជនសង្ស័យ​ក៏បាន​ចាញ់​អស់ប្រាក់​ពី​ខ្លួន​ដែរ ពួកគេ​បានទាមទារ​ប្រាក់​ពី​ជនរងគ្រោះ​វិញ ប៉ុន្តែ​ពេលនោះ​ជនរងគ្រោះ គ្មាន​ប្រាក់​សង​ទៅ​ជនសង្ស័យ​ទេ ព្រោះ​ចាញ់​អស់​ដូចគ្នា ទើបបាន​ក្រុម​ជនសង្ស័យ​បង្កើត​គំនិត​ចាប់​បង្ខាំង​ជនរងគ្រោះ ទុក​ជំរិត​ទា​ប្រាក់​ពី​ឪពុកម្តាយ​នៅឯ​ប្រទេស​ចិន ដើម្បី​ឲ្យ​ផ្ញើ​លុយ​មក​សង​ពួកគេ​វិញ និង​ដែលជា​ថ្នូរ​ក្នុង​ការដោះលែង​ជនរងគ្រោះ​ទាំង៥នាក់​នោះ៕