តើ Liam Payne ​របស់​ក្រុម One Direction ​និយាយ​អ្វី​ខ្លះ​ពី BTS?

កាលពី​ប​ពេល​ថ្មីៗ​នេះ Liam Payne​ សមាជិក​របស់​ក្រុម​ចម្រៀង​អាមេរិក One Direction បាន​ចូល​រួម​កម្មវិធី Ask Anything Chat របស់​ប៉ុស្តន៍​វិទ្យុ iHeartRadio ហើយ​ត្រូវ​បាន​គេសួរពីសំណួរ​ដែល​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ចម្រៀង​កូរ៉េ​ BTS ដែល​ធ្វើ​អោយ​លោក​នឹក​ដល់​ពេល​វេលា​របស់​លោក​ជា​មួយ One Direction ដែល​បាន​រំសាយ​ក្រុម​ក្នុង​ឆ្នាំ 2016 ។ លោក​ Liam Payne បាន​និយាយ​ថា “​ខ្ញុំ​មិន​អាចប្រៀប​ធៀប​រវាង​ BTS និង One Direction បាន​ទេ ព្រោះ​ក្រុម​ទាំង​ពីរ​មាន​ភាព​ខុស​គ្នា និង​មាន​លក្ខណៈ​​ពិសេស​រៀងៗ​ខ្លួន ប៉ុន្តែ​ពេល​ដែល​និយាយ​ដល់​ពួក​គេ(BTS) វា​ពិត​ជា​ធ្វើ​អោយ​ខ្ញុំ​នឹក​ដល់​អតីត​កាល​ខ្លាំង​ណាស់​”។ លោក​បាន​ថ្លែង​ថា “​ជាការ​ពិត​ណាស់ BTS ​គឺជា​ក្រុម​ចម្រៀង​ដ៏​ល្បីល្បាញ​មួយ​នា​ពេល​បច្ចុប្បន្ន។ ពួក​គេ​មាន​បទ​ចម្រៀង​ពិរោះៗ ស្តាយ៍​ប្លែកៗ ជា​ពិសេស​ក្បាច់រាំ​ដ៏​រស់​រវើក និង​ស្វិតស្វាញ”។ បន្ទាប់មក​លោក​បាន​បង្ហើបថា លោក​ពិត​ជា​ចង់​សហការ​ជា​មួយ​ពួក​គេ ប៉ុន្ដែលោក​ប្រហែល​គ្មាន​ឪកាសទេ។ “​ខ្ញុំ​គិត​ថា​ពួក​គេ​ពិត​ជាអស្ចារ្យ​ណាស់។ ខ្ញុំ​ពិត​ជា​ចង់​ធ្វើ​អ្វី​មួយ​ជា​មួយ​នឹង​ពួក​គេ ប៉ុន្តែ​ខ្ញុំ​ប្រហែល​ជា​គ្មាន​ឪកាស​នោះ​ទេ ទោះ​យ៉ាង​ណា​ក៏​ខ្ញុំ​នៅ​តែជា​អ្នក​គាំទ្រ​ម្នាក់​របស់​ពួក​គេ​ដែរ​” លោក Liam Payne បន្ថែម៕