ទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី កូនប្រសារទាញកាំបិតផ្គាក់ កាប់ឪពុកក្មេក រងរបួសធ្ងន់ ទុកជាកាប្រមាន..(ចុចអានបន្ត)

ពោធិសាត់៖កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិសាត់ មានហឹង្សាមួយកើតឡើង ព្រោះតែទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី កូនប្រសារទាញកាំបិតផ្គាក់ កាប់លើឪពុកក្មេកចំឆ្អឹងជំនីបោះដៃផុតខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកក្មេក បានឡូឡាស្តីបន្ទោសទៅលើកូនប្រសារ ពីរឿងយកពិលទៅចុច ឲ្យអស់ថ្មភ្លាមនោះ កូនប្រសារក៏បានតមាត់ខ្លាំងៗ ទៅលើឳពុកក្មេកវិញ ក៏កើតរឿងក្តៅក្រហាយ ឳពុកក្មេកក៏ទាញពូថៅវាយសំពងក្បាល កូនប្រសារ១ពូថៅមុន កូនប្រសារក៏ស្ទុះទៅយកកាំបិតផ្គាក់ កាប់សងសឹកទៅលើឳពុកក្មេកវិញ ១កាំបិតវិញ បណ្ដាលឲ្យរងរបួងធ្ងន់ កូប្រសាររូបនោះ បានរត់គេចខ្លួនបាត់។

ជនរងគ្រោះជាឳពុកក្មេកមានឈ្មោះលឹម ឈុន ភេទប្រុសអាយុ ៦០ឆ្នាំ ជនជាតិខ្មែររស់នៅក្នុងភូមិកើតហេតុ ចំណែកឯលោកកូនប្រសារ ចិត្តខ្លាំងមានឈ្មោះហោ ហានហៅងុយភេទប្រុសអាយុ ៣៨ ឆ្នាំជនជាតិខ្មែររស់នៅក្រោមដំបូលផ្ទះតែមួយ។

ក្រោយកើតហេតុភ្លាមៗកូនប្រសារចិត្តក្លាហាននោះ បានរត់គេចខ្លួនពីមូលដ្ឋាន ចំណែកលោកឪពុកចិត្តខ្លាំងដែរនោះកំពុង សម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យ៕