ប៊ែលហ្ស៊ិក​ ទម្លាក់ប្រេស៊ីល​ ដោយលទ្ធផល​ ២-១​ នៅ​ World Cup 2018 រួចឡើងទៅប៉ះបារាំង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ម៉ូស្គូ៖​ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក​ បានឡើងទៅ ប៉ះជើងខ្លាំង មាន់គក បារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ក្រោយទម្លាក់ ប្រេស៊ីល ចេញពី​ World Cup 2018 ដែលទើបបញ្ចប់មុននេះបន្តិចក្នុងវគ្គ៨ក្រុម ដោយលទ្ធផល​ ២-១។

កីឡាករ​ Fernandinho របស់ប្រេស៊ីល​ បានធ្វេសប្រហែស ចូលទីខ្លួនឯងនៅនាទី ទី១៣​ មុនពេល​ Kevin De Bruyne រកបានគ្រាប់ទី២ អោយប៊ែលហ្ស៊ក នៅនាទីទី៣១​ កាន់តែកក់ក្តៅ​ បើទោះបីជារបូត១គ្រាប់វិញនៅវគ្គទី២​ ក្នុងនាទីទី៧៦ក៏ដោយ។

តាមរយ:លទ្ធផលឈ្នះផ្លូវការ​ ២-១​ ធ្វើអោយប៊ែលហ្ស៊ិក​ រកបានជ័យជន្នះជាលើកទី២​ ក្នុងប្រវត្តិជួបប្រេស៊ីល​ ៥ដង​ មិនដែលស្មើ​ និងចាញ់៣ដងនោះ​ ដោយបានកក់កៅអីវគ្គ ៤ក្រុមចុងក្រោយផងដែរ​ ដោយត្រូវប៉ះមាន់គកបារាំង​ ដែលបាន ទម្លាក់អ៊ុយរ៉ាហ្គាយ​ ដោយលទ្ធផល​ ២-០​ ក្នុងវគ្គ៨ក្រុមដែរនោះ៕

ដោយ៖ សុវណ្ណ ដេត