កីឡាករឆ្នើមរបស់កម្ពុជា ដណ្ដើមបានមេដាយប្រាក់ ជើងឯកពិភពលោកនៅរដ្ឋអារីហ្សូណាសហរដ្ឋអាមេរិក

(ភ្នំពេញ) នៅថ្ងៃទី១២កញ្ញាកីឡាករឆ្នើមរូបនេះបានមកដល់កម្ពុជាក្រោមការស្វាគមន៍ពីសំនាក់លោកណុះ ស្លេះរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡានិងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការ និងលោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

បន្ទាប់ពីដណ្ដើមបានមេដាយមាសលើប្រភេទកីឡាម៉ូតូទឹក(Jet Sky)មកនោះសាលី អ៊ូម៉ើតដែលជា

កីឡាករឆ្នើមរបស់កម្ពុជាបានទៅចូលរួមប្រកួតដណ្ដើមជើងឯកពិភពលោកនៅរដ្ឋអារីហ្សូណាសហរដ្ឋអាមេរិកទៀតដោយដណ្ដើមបានមេដាយប្រាក់ ។

​បើតាមការឲ្យដឹងពីលោកណុះ ស្លេះនោះថាព្រឹត្តិការណ៍នេះគេប្រសិទ្ធិនាមថាBlowsion Lake Havazu

World Finals Arizona USA ដោយសារតែការប្រកួតនេះធ្វើនៅក្នុងបឹងBlowsion ។ក្នុងការប្រកួតដំបូងមានប្រ

តេសចំនួនតែ៥៣ប៉ុណ្ណោះចូលរួមតែនៅថ្ងៃបន្ទាប់ចំនួនប្រទេសដែលចូលរួមកើនចំនួនដល់៦៣ប្រទេស ។

កីឡាករ សាលី អ៊ូមើត ប្រកួតលើវិញ្ញាសា Ski Modified ដែលព្រឹត្តិការណ៍នេះមានការចូលរួមពីកីឡាករមកពី ៦៣ប្រទេសលើពិភពលោក។កីឡាកររូបនេះបានបង្ហាញការខកចិត្តនិងសោកស្តាយចំពោះលទ្ធផលដែលរូបគេទទួលបាន ដោយបានអះអាងថា គោលដៅរបស់ខ្លួនគឺមេដាយមាសដើម្បីជាកិត្តិយសជូនជាតិមាតុភូមិ ។

អ៊ូមើតបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យរូបគេមិនទទួលបានមេដាយមាសដោយ ត្រូវធ្លាក់ទៅកណ្ដាប់ដៃរបស់កីឡាករម្ចាស់ផ្ទះ អាមេរិកបែបនេះព្រោះកម្លាំងម៉ូតូទឹក របស់គេមានកម្លាំងខ្សោយជាងកម្លាំងម៉ូតូរបស់កីឡាករអាមេរិកដែលធ្វើការកែម៉ាស៊ីន និងប្រើឧបករណ៍ពិសេសធ្វើឲ្យម៉ូតូរបស់គេមានល្បឿនលឿនទ្វេដង។

​លោកប៉ុន សុខបានអះអាងថាអ៊ូម៉ើតនឹងបានទទួលប្រាក់រង្វាន់ ចំនួន១៦.០០០.០០០រៀល តាមសេច ក្ដីប្រកាសអន្តរក្រសួងចុះថ្ងៃទី៧ កក្កដាឆ្នាំ២០១៥ ។ ក្នុងសេចក្ដីប្រកាសអន្តរក្រសួងនេះ មេដាយមាសបាន ទទួល២០ . ០០០.០០០រៀល មេដាយប្រាក់១៦.០០០.០០០រៀល និងមេដាយសំរិទ្ធ១៣.០០០.០០០រៀល ៕

កីឡាករ Cristiano Ronaldo បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនៅក្នុងបន្ទប់សណ្ឋាគា

កីឡាករ Cristiano Ronaldo បានបដិសេធការចោទប្រកាន់ពីបទរំលោភដែលធ្វើឡើងដោយគាត់ប្រឆាំងនឹងបុរសអាមេរិកម្នាក់ដោយនិយាយថាគាត់មាន “មនសិការយ៉ាងច្បាស់មិនអាចធ្វើរឿងចឹងបានទេ” ។

Kathryn Mayorga និយាយថាកីឡាការិនីព័រទុយហ្គាល់រូបនេះដែលបច្ចុប្បន្នលេងឱ្យក្លឹបអ៊ីតាលី Juventus បានចាប់រំលោភនាងនៅក្នុងបន្ទប់សណ្ឋាគារនៅឡាសវេហ្គាសក្នុងឆ្នាំ 2009 ខណៈនាងបានស្រែកយំម្តងហើយម្តងទៀតនេះបើយោងតាមពាក្យបណ្តឹងដែលបានដាក់កាលពីថ្ងៃសុក្រនៅ Clark County, Nevada ។

Ronaldo បានសរសេរនៅលើធ្វីតធ័រថា “ខ្ញុំសូមបដិសេធយ៉ាងច្បាស់ពីការចោទប្រកាន់ដែលត្រូវបានចេញផ្សាយប្រឆាំងនឹងខ្ញុំ។ “ការរំលោភគឺជាឧក្រិដ្ឋកម្មគួរឱ្យស្អប់ខ្ពើមដែលប្រឆាំងនឹងអ្វីគ្រប់យ៉ាងដែលខ្ញុំមានហើយជឿជាក់លើ។

“ខ្ញុំគិតថាខ្ញុំអាចបំភ្លេចឈ្មោះរបស់ខ្ញុំហើយខ្ញុំមិនព្រមទទួលយកទស្សនីយភាពនៃប្រព័ន្ធផ្សព្វផ្សាយដែលបង្កើតឡើងដោយមនុស្សដែលស្វែងរកការផ្សព្វផ្សាយដោយខ្លួនឯង។

បុរសវ័យ 33 ឆ្នាំរូបនេះបាននិយាយថា “អ្វីដែលពួកគេបាននិយាយនៅថ្ងៃនេះគឺជាព័ត៌មានក្លែងក្លាយហើយពួកគេចង់ផ្សព្វផ្សាយតាមឈ្មោះរបស់ខ្ញុំវាជារឿងធម្មតា។ ពួកគេចង់ក្លាយជាមនុស្សល្បីល្បាញ។ និយាយថាឈ្មោះរបស់ខ្ញុំមែនប៉ុន្តែវាជាផ្នែកមួយនៃការងារខ្ញុំជាមនុស្សសប្បាយចិត្តនិងទាំងអស់ល្អទាំងអស់ “។

Leslie Stovall ដែលជាមេធាវីរបស់ Mayorga មិនអាចទាក់ទងបានភ្លាមៗទេ។

កាលពីថ្ងៃអង្គារលោក Stovall បានឱ្យដឹងថាពាក្យបណ្តឹងរបស់ Mayorga និងការរងរបួសផ្លូវចិត្តរបស់លោកក៏ដូចជាភ័ស្តុតាងជាក់ស្តែងការដោះស្រាយនិងការចោទប្រកាន់របស់ Ronaldo ចំពោះសំណួរអំពីការវាយប្រហារមិនមែនជាព័ត៌មានក្លែងក្លាយនោះទេ។

ប៉ូលីសទីក្រុងឡាសវេហ្គាសបានបើកការចោទប្រកាន់ពីការរំលោភដែលធ្វើឡើងដោយ Mayorga ប្រឆាំងនឹង Ronaldo ។ មេធាវីរបស់នាងកំពុងរៀបចំសន្និសីទប្រព័ន្ធផ្សព្វផ្សាយមួយនៅថ្ងៃពុធនៅទីក្រុងឡាសវេហ្គាស។

ពាក្យបណ្តឹងរបស់ Mayorga ចោទប្រកាន់ Ronaldo អាយុ 33 ឆ្នាំនិងក្រុមការងាររបស់គាត់ដែលបានទាញយកអត្ថប្រយោជន៍ពីស្ថានភាពអារម្មណ៍ដែលផុយស្រួយរបស់នាងដើម្បីបង្ខំនាងឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះលែងនិងកិច្ចសន្យាក្នុងឆ្នាំ 2009 ។

អបអរសាទ!!! អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នឹងវិលមកប្រកបអាជីពនៅក្នុងតំបន់អាស៊ីវិញ

(ប្រេហ្ស៊ីល) បន្ទាប់ពីបានបំពេញការងារនៅក្នុងប្រទេសកំណើតរបស់ខ្លួនបាន ៦ខែរួចមក មានដំណឹងលេចលឺថា លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើស​ជាតិកម្ពុជា នឹងវិលមកប្រកបអាជីពនៅក្នុងតំបន់អាសុីវិញ​ ប៉ុន្តែមិនមានតម្រុយថាលោកនឹងចេញដំណើរមកកាន់ប្រទេសណាមួយ ឬក្នុងតួនាទីជាអ្វីឲ្យប្រាកដនោះទេ ។

យ៉ាងណាក៏ដោយ ប្រភពមួយចំនួនបានអះអាងថា លោកមានភាគរយខ្ពស់ក្នុងការចូលរួមដឹកនាំបណ្តាក្លឹប ឬក្រុមជម្រើសជាតិណាមួយនៅតំបន់មជ្ឈឹមបូពា៌ជាទីដែលលោកធ្លាប់បំពេញការងារជាគ្រូបង្វឹកនៅក្នុងប្រទេសកាតានាពេលកន្លងមកនោះ ។

តាមការបញ្ជាក់ពីសាមីខ្លួនបានឲ្យដឹងថា លោក Leonardo បានលាឈប់ពីតួនាទីជានាយកបច្ចេកទេសរបស់ក្លឹប Ceará Sporting Club របស់ប្រេសុីលហើយ ដោយលោករីករាយនឹងផ្លាស់ប្តូរមកកាន់ទ្វីបអាសុីជាថ្មីម្តងទៀត ខណៈដែលគ្រូបង្វឹករូបនេះក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្រុម Lanexang United របស់ឡាវ ព្រមទាំងជាមួយក្លឹប Buriram United របស់ថៃផងនោះ ៕ ប្រភពCAMSPORT

លោក Maurizio Sarri បានកែប្រែទម្លាប់ និង វិន័យដ៏តឹងរឹងបំផុត របស់ក្រុមកីឡាករនៅក្លិប Chelsea

ក្រោមការដឹកនាំរបស់លោក Antonio Conte អតីតគ្រូបង្វឹករបស់ក្លិប Chelsea បានដាក់បម្រាមដល់ក្រុមកីឡាករទាំងអស់ ញាំតែអាហារដែលលោកអនុញ្ញាតិឲ្យញាំប៉ុណ្ណោះ ។

កីឡាករត្រូវប្រមូលផ្ដុំនៅសណ្ឋាគារមួយយប់ រាល់ពេលមានការប្រកួតក្នុងដី ហើយត្រូវក្រោកពេលព្រឹកដើម្បីហ្វឹកហាត់លើទីលាន  ប៉ុន្តែក្រោយការដឹកនាំរបស់គ្រូបង្វឹកថ្មីនៃក្លិប Chelsea លោក Sarri បានអនុញ្ញាតិឲ្យក្រុមកីឡាករញាំអាហារសម្រន់ ក្រៅពីអាហារដែលក្លិបកំណត់ឲ្យញាំ មាន ទឹកប៉េងប៉ោះ អំបិល ប៊័រ ហើយរាល់ពេលធ្វើដំណើរទៅប្រកួតក្រៅដី កីឡាករទាំងអស់ត្រូវបានផ្ដល់ការ៉េមឲ្យញាំផងដែរ ។

រាល់ពេលមានការប្រកួតក្នុងដី លោកឲ្យក្រុមកីឡាករគេងនៅផ្ទះជុំគ្រួសាររៀងខ្លួន ព្រឹកឡើងទើបតម្រូវឲ្យកីឡាករចូលទីលានហ្វឹកហាត់ ៕

ប្រភព៖ BBC Sport

កំពូលគុនខ្មែរ ២រូបតំណាងកម្ពុជា ចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍ World Lethwei Championship(WLC): Heartless Tiger

(ភ្នំពេញ) អ្នកប្រដាល់គុនខ្មែរពីររូបដែលមានកីឡាករ រឿង សោភ័ណ្ឌ និង កីឡាករ ពេជ្រ ម្ទេសខ្មាំង ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបញ្ជូនទៅចូលរួមប្រកួតកីឡាប្រដាល់សេរីនៅប្រទេសមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ World Lethwei Championship(WLC): Heartless Tiger នាចុងខែកញ្ញានេះដើម្បីដណ្ដើមកិត្តិយសមកជូនជាតិកម្ពុជា ។ អ្នកប្រដាល់ទាំងពីររូបនេះនឹងចេញដំណើរយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីចូលរួមប្រកួតថ្ងៃទី២៩ ខែកញ្ញា ខាងមុខ ។

 

សូមបញ្ជាក់ថា រឿង សោភ័ណ្ឌ នឹងត្រូវប៉ះជាមួយនឹងកីឡាករម្ចាស់ស្រុក Yang Naing Tun ក្នុងទម្ងន់ ៦៧គីឡូក្រោម ខណៈដែលកីឡាករ ម្ទេសខ្មាំង នឹងជួបជាមួយនឹងកីឡាករម្ចាស់ស្រុកម្នាក់ទៀតគឺ Mite Yine ក្នុងទម្ងន់៦០គីឡូក្រោម ។ កីឡាករដ៏ឆ្នើមរបស់កម្ពុជាទាំង ២ មានជំនាញប្រើកណ្តាប់ដៃល្អដូចគ្នា ប៉ុន្តែសម្រាប់ការប្រកួតនេះ រឿង សោភ័ណ្ឌ បានអះអាងថា៖ «ខ្ញុំចង់ដឹង និងត្រូវសាកមើលសិនតើរសជាតិនៃការប្រកួតបែបនេះយើងធ្វើបានកម្រិតណា? យើងមានប្រៀបផ្នែកកណ្តាប់ដៃ ហើយបើមានឱកាសវ៉ៃចូលគោលដៅល្អ ក៏ធ្វើឲ្យដៃគូសន្លប់បានដែរ គឺ ១ ចានទឹក ១ ចានគោក»។

ប្រតិភូដឹកនាំការប្រកួតនេះ លោកហ៊ុន ចាន់រាជ បានឱ្យដឹងថា៖ «កីឡាករកម្ពុជាយើងទាំង ២ នាក់បានតម្លៃខ្លួនប្រកួតដូចគ្នានៅក្រៅស្រុកនាលើកនេះ គឺចាញ់នឹងទទួលបានប្រាក់ ១០០០ ដុល្លារ ឈ្នះពិន្ទុទទួលបាន ១៥០០ ដុល្លារ និងឈ្នះដោយផ្តួលដៃគូឲ្យសន្លប់ទទួលបាន ២០០០ ដុល្លារដោយមិនទាន់កាតពន្ធប្រទេសគេនៅឡើយ»។ លោកបានបន្តថា៖ «នេះជាការប្រកួតក្នុងវគ្គមួយទំនងដូចជាជម្រុះដែរ ពីព្រោះបើលើកនេះកីឡាករកម្ពុជាឈ្នះទាំង២នោះ យើងនឹងមានឱកាសចូលរួមជាលើកទី ២ ដែលមានតម្លៃខ្លួនប្រកួតពី ៥០០០ ដុល្លារ ដល់ ៧០០០ ដុល្លារឯណោះ»៕ប្រភពCamsport

សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំការប្រឡងដំឡើងខ្សែក្រវាត់ និងបំពាក់ខ្សែក្រវាត់ដល់កីឡាកររបស់ខ្លួនចំនួន ៤៤នាក់

(ភ្នំពេញ) សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំការប្រឡងដំឡើងខ្សែក្រវាត់ និងបំពាក់ខ្សែក្រវាត់ដល់កីឡាកររបស់ខ្លួនចំនួន ៤៤នាក់នៅមជ្ឈមណ្ឌលហាប់គីដូក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រៅពីនេះគឺដំឡើងខ្សែក្រវាត់ពណ៌បៃតងឡើងឆ្នូតចំនួន ៧នាក់ខ្សែក្រវាត់ពណ៌ឡើងបៃតងចំនួន៨នាក់ ខ្សែក្រវាត់ពណ៌ឡើងទឹកក្រូចចំនួន១២នាក់ និងខ្សែក្រវ៉ាត់ពណ៌ឡើងសឆ្នូតចំនួន១០នាក់ ។ លោកអគ្គលេខាធិការ បានចូលរួមអបអរកីឡាករ-កីឡាការនីទាំងអស់ដែលបានខំប្រឹងអស់ពីកម្លាំងកាយចិត្តក្នុងការប្រឡងលើកម្រិតខ្សែក្រវាត់របស់ខ្លួន ។

។ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជាបានមានប្រសាសន៍ថា ការប្រឡងខ្សែក្រវាត់លើកនេះមានកីឡាករ-កីឡាការិនីចំនួន៤៤នាក់ក្នុងនោះមានខ្សែក្រវ៉ាត់ពណ៌ត្នោត៣នាក់ ខ្សែក្រវាត់ពណ៌ក្រហម៤នាក់ ៕ ប្រភពCAMSPORT

នៅថ្ងៃដំបូងនៃការប្រកួត ក្រុមវ៉ាន់ដាអែហ្វ.ស៊ី និងហ្សាម៉ាន់ រកបាន៣ពិន្ទុដូចគ្នា

(កីឡា) ក្រុមវ៉ាន់ដា អែហ្វ.ស៊ី ដែលរកបាន៣ពិន្ទុនេះធ្វើសម្រេចនៅក្នុងលទ្ធផល ៣ទល់១ ជាមួយ​ក្រុមសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈក្រុមសាកលវិទ្យាល័យ ហ្សាម៉ាន់ រកបាន៣​ពិន្ទុដែរ ដោយលទ្ធផល ៣ទល់០ ជាមួយក្រុមសាកលវិទ្យាល័យបាត់ដំបង បានបោះបង់ការ​ប្រកួត។

ក្រុមបាល់ទាត់វិទ្យាស្ថាន វ៉ាន់ដា អែហ្វ.ស៊ី និងក្រុមសាកល វិទ្យាល័យ ហ្សាម៉ាន់ រកបាន៣ ពិន្ទុដូចគ្នា នាថ្ងៃដំបូង ក្រោយពីបានយកឈ្នះលើគូប្រកួតរៀងៗខ្លួន នៅក្នុងវគ្គសន្សំពិន្ទុ ពូលD នៅកីឡដ្ឋានជាតិ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៃព្រឹត្តិការណ៍កីឡា​​និស្សិត​ឧត្តមសិក្សា និងមធ្យម សិក្សាបច្ចេកទេសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨។

ចំពោះប្រភេទកីឡាបាល់ទាត់ផ្នែកបុរសនេះមានក្រុមចូលរួមសរុបចំនួន១៣ក្រុម ត្រូវបានចែក​ចេញជា៤ពូល ដោយមាន៣ក្រុមដូចៗគ្នា ក្នុងពូលA ពូលB និងពូលC រីឯក្រុមD មាន៤ក្រុម។ ក្រុមទាំងអស់នឹងត្រូវ ប្រកួតសន្សំពិន្ទុវិលជុំ នៅក្នុងពូលរៀងៗខ្លួន ហើយបន្ទាប់ពីបញ្ចប់វគ្គ សន្សំពិន្ទុ គឺ២ក្រុមលើកំពូលតារាងនឹងត្រូវ បន្តការប្រកួតខ្វែងពូល និងឈានទៅប្រកួតនៅ វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៧ ខែកញ្ញា ខាងមុខ។

សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជើងឯកថ្នាក់ ជាតិ ឆ្នាំ ២០១៨ ត្រូវបានរៀបចំឡើងក្រសួងអប់រំ យុវជន និងកីឡា ដែលមាន៦ប្រភេទកីឡា ក្នុងនោះមានបាល់ទាត់ បាល់បោះ បាល់ទះ អត្តពលកម្ម ប៉េតង់ និងប្រភេទកីឡាវាយកូនឃ្លី លើតុ ដែលមានអត្តពលិក សរុប៦៩៩នាក់ ក្នុងនោះមានកីឡាការិនី៩៤នាក់ មកពី២២ គ្រឹះស្ថាន​ឧត្តមសិក្សាទូទាំងប្រទេស៕ ប្រភពAKP សំរួលដោយ សុខជា

កីឡាករប្រដាល់ដ៏ល្បីនៅកម្ពុជា វង់ ណយ ជួបទុក្ខធំ ដោយម្តាយបានស្លាប់ហើយ

កីឡាករប្រដាល់កម្ពុជា វង់ ណយ ដែលជាកីឡាករមួយដែលបោះសំលេង ក្នុងវិស័យកីឡានៅកម្ពុជាយើង ពេលនេះ ម្តាយដែលបានឈឺ គាត់បានស្លាប់ហើយ ដោយរោគគាពាធ ណាមួយជីវភាពខ្សត់ខ្សោយ និងមានជំងឺ ឈឺរ៉ាំរ៉ៃ និង ឥលូវធ្ងន់ធ្ងរ យ៉ាងខ្លាំងថែមទៀតផងនោះ។

ដូចដែលយើងបានជ្រាបហើយថា ជីវិត ឬជីវភាពកីឡាករប្រដាល់របស់កម្ពុជាពុំសូវជាធូរធារប៉ុន្មានឡើយ ហើយមានកីឡាករខ្លះថ្វីបើមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងណាក្ដី ក៏នៅតែមានជីវភាពខ្វះមុខក្រោយ ជាក់ស្ដែងដូចជា កីឡាករ វង្ស ណយ ជាដើម ដែលជាកីឡាករមួយរូបដ៏ល្បីល្បាញ បែជាមានជីវភាពក្រីក្រ ហើយក៏ធ្លាប់ទទួលបានការសន្ដោសប្រណីពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសផងដែរ ។

សូមចូលរួមរំឡែកទុក្ខដ៏ក្រៀមក្រំនេះផង ។

 

កីឡាករល្បីនៅកម្ពុជា វង្ស ណយ មានជីវភាពខ្វះខាតខ្លាំង ឥលូវ……

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ អង្គរក្ស បេះដូង បានឱ្យដឹងយ៉ាងដូច្នេហថា «កំពូលកីឡាប្រដាល់ស្ដេចកែង ប្រចាំស្រុកខ្មែរ ( វង្ស ណយ ) មានជីវភាពមិនធូរធា ដូចគេនោះទេ. ហើយត្រូវម្ដាយមានជំងឺ ឈឺរ៉ាំរ៉ៃ និង ឥលូវធ្ងន់ធ្ងរ យ៉ាងខ្លាំងថែមទៀតផងនោះ. ទើបធ្វើអោយ វង្ស ណយ មានការពិបាកជាខ្លាំង ដូចនេះ ។

ដូចដែលយើងបានជ្រាបហើយថា ជីវិត ឬជីវភាពកីឡាករប្រដាល់របស់កម្ពុជាពុំសូវជាធូរធារប៉ុន្មានឡើយ ហើយមានកីឡាករខ្លះថ្វីបើមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងណាក្ដី ក៏នៅតែមានជីវភាពខ្វះមុខក្រោយ ជាក់ស្ដែងដូចជា កីឡាករ វង្ស ណយ ជាដើម ដែលជាកីឡាករមួយរូបដ៏ល្បីល្បាញ បែជាមានជីវភាពក្រីក្រ ហើយក៏ធ្លាប់ទទួលបានការសន្ដោសប្រណីពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសផងដែរ ។

ទាក់ទងជាមួយគ្នានេះដែរ ស្រាប់តែពេលនេះទទួលបានព័ត៌មានថ្មីមួយទៀតគឺ ខណៈពេលនេះ ម្ដាយរបស់កីឡាករ វង្ស ណយ កំពុងមានជំងឹរ៉ាំរ៉ៃ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ហើយស្របពេលពុំមានប្រាក់គ្រប់គ្រាន់ផងនោះ ទើបធ្វើឱ្យ វង្ស ណយ ពិបាកចិត្តយ៉ាងខ្លាំង ។

សូមបងប្អូន សប្បុរសធម៌. ទាំងអស់ដែលស្រលាញ់ ខ្មែរដូចគ្នា ជួយដល់គាត់ផង» ៕

ចុងក្រោយ ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo អាចរកគ្រាប់បាល់ដល់ទី២គ្រាប់ដំបូងឲ្យក្រុមសេះបង្កង់ Juventus យប់មិញ (មានវីដេអូ)

(កីឡា) កីឡាករ Cristiano Ronaldo  ខែ្សប្រយុទ្ធដ៏ឆ្នើម អាចរកគ្រាប់បាល់ដល់ទី២គ្រាប់ដំបូងឲ្យក្រុមសេះបង្កង់ Juventus បានហើយ ក្នុងជ័យជម្នះ ២-១ លើក្រុម Sassuolo កាលពីយប់មិញ នៃការប្រកួតបាល់ទាត់ក្របខណ្ឌ Serie A។

២គ្រាប់ដែលកីឡាករវ័យ៣៣ឆ្នាំនេះរកបាន គឺធើ្វឡើងនៅនាទី៥០ ដោយការស៊ុតធម្មតាបន្ទាប់ពីខែ្សការពាររបស់ក្រុមភ្ញៀវតែតក្នុងគោលបំណងឲ្យអ្នកចាំទី ប៉ុន្ដែបែរជាហ៊ុចដងឲ្យ Ronaldo ទាត់ចូលទីស្រួលទៅវិញ។ ចំណែកគ្រាប់បាល់ទី២ ធើ្វឡើងបាននៅនាទី៦៥ ក្រោយខែ្សបម្រើ Emer Can បញ្ចូនបាល់រួចស៊ុតឆ្វេងចូលទីយ៉ាងស្អាត។

ចប់ការប្រកួត ក្រុមសេះបង្កង់ Juventus យកឈ្នះក្រុម Sassuolo ក្នុងលទ្ធផល ២-១ ទទួលបាន៣ពិន្ទុបន្ថែម ខណៈ Ronaldo ក៏អាចរកគ្រាប់បាល់ឲ្យក្រុមយក្សអ៊ីតាលីបានដល់ទៅ២គ្រាប់ដំបូងផងដែរ៕ ដោយ តារារ៉ាយ

សូមទស្សនាវិដេអូខាងក្រោម៖