បែកធ្លាយ !!! តារាបាល់ទាត់ Keisuke Honda មកកម្ពុជាថ្ងៃនេះដើម្បីបង្វឹកក្រុមគោព្រៃត្រៀមប៉ះម៉ាឡេស៊ី

(កីឡា) តាមប្រភពជិតស្និទ្ធជាមួយនឹងតារាបាល់ទាត់ Keisuke Honda បានបញ្ជាក់ថា អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជារូបនេះនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី៣ ខែកញ្ញានេះដើម្បីត្រៀមដឹកនាំបង្វឹកកូនក្រុមរបស់ខ្លួនដោយគ្រោងនឹងចាប់ផ្តើមនៅថ្ងៃស្អែកទី៤ ខែកញ្ញា ឆ្នាំ២០១៨  ។

ប្រភពដដែលបានថ្លែងថា កីឡាករបាល់ទាត់ដ៏ល្បីនៅក្នុងតំបន់អាស៊ីនេះនឹងដឹកនាំបង្វឹកក្រុមកម្ពុជាដោយផ្ទាល់ជាមួយគ្រូជំនួយគឺលោក Felix ដើម្បីត្រៀមខ្លួនសម្រាប់ជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីនាថ្ងៃទី១០ ខែកញ្ញា ខាងមុខនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

គួរបញ្ជាក់ថា Keisuke Honda ត្រូវបានឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ អមដោយតំណែងគ្រូបង្គោលផងដែរ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ កាលពីម្សិលមិញ តែអ្វីដែលឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល គឺលោក Honda មកកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាដោយស្ម័គ្រចិត្ត ពុំមានការយកប្រាក់ខែនោះទេ គ្រាដែលសហព័ន្ធបានត្រៀមនូវរាល់ការចំណាយ ការធ្វើដំណើរ ការស្នាក់នៅ និងធ្វើការងារក្នុងស្រុកដល់រូបគេ ទៅតាមនិយាមសហព័ន្ធអន្ដរជាតិ ៕ប្រភពCAMSPORT

ក្រុម Avatar FC, Khmer United និង Bayon Wanderersនៅសល់១ប្រកួតសំខាន់ចុងក្រោយ ដើម្បីឈ្នះជើងឯក២០១៨

(កីឡា) ៣ក្រុមលើកំពូលតារាងនៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពាន រង្វាន់ពាក់កណ្ដាលអាជីព Khmer Real Estate League លើកទី៧ រដូវកាល ២០១៨ គឺក្រុម Avatar, Khemr United និងក្រុម   Bayon Wanderers ដែលកំពុងឈ្នះ និងចាញ់តែ១ពិន្ទុគ្នា ត្រឹមតែ១ពិន្ទុនោះ នឹងត្រូវប្រើ ប្រាស់១ប្រកួតដ៏សំខាន់ចុងក្រោយ នាចុងសប្តាហ៍នេះ ក្នុងការប្រជែងឈ្នះម្ចាស់តំណែង​ជើងឯក។

ក្រុមទាំង៣នឹងត្រូវប្រឹងប្រែងអស់ពីលទ្ធភាពដូចៗគ្នា ដើម្បីរក្សាខ្លួន និងប្រជែងរកពិន្ទុបន្ថែម នៅ១ប្រកួត ចុងក្រោយ ដើម្បីឈ្នះពានរង្វាន់ម្ចាស់តំណែងជើងឯក នាចុងសប្តាហ៍នេះ។ សម្រាប់មួយប្រកួតចុងក្រោយរបស់ក្រុមទាំង៣ គឺក្រុម Avatar នឹងត្រូវប្រជែងជាមួយក្រុម​យុវជន កំពង់ចាម ខណៈ Khmer United នឹងប៉ះជាមួយក្រុម កូនខ្មែរ និង Bayon Wanderers ត្រូវជួបក្រុម Mambo PP។

ក្រុម Avatar FC ដែលកំពុងមានប្រៀប១ពិន្ទុ លើក្រុម Khemr United និងក្រុម Bayon Wanderers បាន បញ្ចប់១៨ប្រកួតដោយមាន៤៧ពិន្ទុ ឈ្នះ១៥ប្រកួត ស្មើ២ប្រកួត និងចាញ់១ ប្រកួត ឈរនៅចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន ខណៈ១៨ប្រកួតរបស់ក្រុម Khemr United មាន៤៦ពិន្ទុ ឈ្នះ១៤ប្រកួត ស្មើ៤ប្រកួត ឈរនៅ ចំណាត់ថ្នាក់លេខ២ និង១៨ ប្រកួតរបស់ Bayon Wanderers បានបញ្ចប់ជាមួយនឹងចំណាត់ថ្នាក់លេខ៣ បណ្តោះអាសន្ន ដោយឈ្នះ១៥ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត ដោយមាន៤៦ពិន្ទុដែរដោយចាញ់គ្រាប់ បាល់។

ចំពោះលទ្ធផលសប្តាហ៍ទី១៨របស់ក្រុមទាំង៣នេះ គឺក្រុម Avatar និង Khemr United ចែកគ្នា ម្នាក់១ពិន្ទុ បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ២ទល់២ ខណៈក្រុម Bayon Wanderersរកបាន៣ ពិន្ទុបន្ថែមពីក្រុម Riel PP ដោយលទ្ធផល ៣ទល់០។

សូមបញ្ជាក់ថា លទ្ធផលនាសប្ដាហ៍ទី១៨នេះដែរ ដែលមាន៧ប្រកួតផ្សេងទៀតនោះ រួមមាន៖ យុវជន ខេត្តកំពង់ចាម បំបាក់ក្រុម Giant ១៩-២, ក្រុម Blue Dragonយកឈ្នះក្រុមបាសាក់ ៣-២, ក្រុម Mambo PP យកឈ្នះ ក្រុមទន្សោងFC ២-០, ក្រុមយុវជនច្បាប់យកឈ្នះក្រុមវត្តកោះ ៣-០, ក្រុមយុវជនស្នោរយកឈ្នះក្រុម Anvaya ៣-០, ក្រុមតាំងគោក ឈ្នះក្រុមអាណា ចក្រទួលគោក ៣-០, ក្រុម HHK ឈ្នះក្រុមកូនខ្មែរ ៨-៣ ស្របពេលដែល ក្រុម V.Trian ប្រកួត ចាញ់ ក្រុម RFL នៅក្នុងលទ្ធផល ០ទល់៣៕ប្រភពAKP

អង្គរថាយហ្គឺរ ជឿជាក់ ១០០% លើគ្រូបង្វឹក សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Hun Sen Cup

(កីឡា) ដោយមើលឃើញពីសមិទ្ធិផលដ៏ល្អប្រសើរទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ នាប៉ុន្មានប្រកួតចុងក្រោយ ថ្នាក់ដឹកនាំក្រុមអង្គរថាយហ្គឺរ បានដាក់ការជឿជាក់ជាខ្លាំងលើគ្រូបង្វឹកលោក Oriol Mohedano និងកីឡាករទាំងអស់ សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី០២ ខែកញ្ញាចុងសប្ដាហ៍នេះ ។ នេះបើតាមការបញ្ជាក់របស់ កញ្ញា សុខ មួយ អគ្គលេខាធិការក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ។

អគ្គលេខាធិការក្លឹបស្រីវ័យក្មេងរូបនេះ បានបញ្ជាក់ក្រោយរកឃើញគូប្រកួតវគ្គ ១/២ ថា៖ «ខ្ញុំទុកចិត្ត និងជឿជាក់ ១០០% សម្រាប់គ្រូបង្វឹករបស់យើង ក្នុងការដឹកនាំ ដោយសារប៉ុន្មានប្រកួតចុងក្រោយ ទាំងកីឡាករ និងគ្រូបង្វឹក សុទ្ធតែស៊ីចង្វាក់គ្នា ពួកគាត់ធ្វើបានល្អ ។ អុីចឹងថ្នាក់ដឹកនាំ គាត់មានការទុកចិត្តខ្ពស់បំផុត ទៅលើពួកគាត់ ហើយសង្ឃឹមថា ពួកគាត់នឹងធ្វើបានល្អ ដើម្បីទទួលបានជ័យជម្នះក្នុងជំនួបជាមួយក្រុមប៉ូលិស» ។ តែយ៉ាងណាកញ្ញា បានអះអាងថា នឹងមិនធ្វេសប្រហែស ឬមើលងាយគូប្រកួតឡើយ ព្រោះប៉ូលិស ក៏ធ្លាប់លើកពាននេះដែរ ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ នឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដោយប្រើប្រាស់ទឹកដីកណ្ដាល គឺពហុកីឡដ្ឋានជាតិ ដើម្បីប្រកួតកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ តែក្រុមចាញ់នឹងទទួលបានលេខ៣ ដោយស្វ័យប្រវត្តិ មិនបាច់ប្រកួតនោះទេ ។

រីឯកម្មវិធីប្រកួត គឺក្រុមក្រសួងការពារជាតិ ត្រូវជួបក្រុមណាហ្គាវើល នៅថ្ងៃទី០១ កញ្ញា និងក្រុមអង្គរថាយហ្គឺរ ជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០១៨ ។ ចាំមើលតើក្រុមណាខ្លះ នឹងក្លាយជាបេក្ខភាពប្រកួតវគ្គផ្ដាច់ព្រ័ត្រពានប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធមួយនេះ ៕ ប្រភពCAMSPORT

លោក Massimiliano Allegri សុំឲ្យអ្នកគាំទ្រទាំងអស់ស្ងប់ចិត្ដសិន រឿងកីឡាករ Cristiano Ronaldo មិនទាន់រកគ្រាប់បាល់បានជូនក្លិប

អ្នកចាត់ការទូទៅក្លិប Juventus លោក Massimiliano Allegri សុំឲ្យអ្នកគាំទ្រទាំងអស់ស្ងប់ចិត្ដសិន រឿងកីឡាករ Cristiano Ronaldo មិនទាន់រកគ្រាប់បាល់បានជូនក្លិប! ថ្លែងជាសាធារណៈ លោក Allegri បញ្ជាក់ថា៖ | ការប្រកួតសល់ច្រើនណាស់ ហើយនេះគ្រាន់តែជាការចាប់ផ្ដើមរបស់ Cristiano Ronaldo ប៉ុណ្ណោះ, គាត់ត្រូវការពេលច្រើនបន្តិចសម្រាប់យល់ចិត្តគ្នាជាមួយមិត្តរូមក្រុម មែនទែនទៅខ្ញុំពិតជាពេញចិត្តចំពោះការលេងរបស់គាត់ខ្លាំងណាស់។

គួរបញ្ជាក់ថា អ្នកគាំទ្រក្លិបសេះបង្គង់ជាច្រើន សម្ដែងការខកចិត្ដដោយពួកគេពិតជារំពឹងខ្ពស់ណាស់ចំពោះ Cr7 , ហើយសង្ឃឹមថាកីឡាករវ័យ33ឆ្នាំរូបនេះ អាចរកគ្រាប់ជូនក្លិបនិងអ្នកគាំទ្រឆាប់ៗ ៕ប្រភព៖ Daily Mail

នេះហើយរំលោកសម្លាប់ ជាប់គុកអស់មួយជិវិត និងសងជម្ងឺចិត្ត អស់៦ម៉ឺនដុល្លារទៀត

(ស្វាយរៀង) នាល្ងាចថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០១៨ ដូចអ្វីដែលបានគ្រោងទុកតាមតារាងកម្មវិធីជំនុំជំរៈ របស់តុលាការសាលាតំបូងខេត្តស្វាយរៀង ក្នុងរឿងក្តីតាក់ស៊ីបាវិត២នាក់បាន រំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូជាភ្ញៀវជាង១ឆ្នាំមុនត្រូវបានតុលាកាសម្រេចដាក់ទោសអស់មួយជីវិតទាំង២នាក់។

រយះពេលពេញ០១ថ្ងៃនៃការសួរដេញ​ដោល​ក្នុងអង្គសវនាការ រហូត​ម៉ោង១៦.៣០នាទីសាលក្រមត្រូវបាន​ប្រកាសដោយប្រធានក្រុមប្រឹក្សាជំនុំជំរះសម្រេចផ្តន្ទាទោសលើជនជាប់ចោទទាំង២នាក់ដាក់ពន្ធនាគារក្នុងម្នាក់ៗអស់មួយជីវិតនិងរួមគ្នាសងសំណងទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន៦ម៊ឺនដូល្លា(បើកផ្លូវអោយប្តឹងឧទ្ធណ៍តាមកំណត់ច្បាប់​)​ ។

ជនជាប់ចោទទាំងពីរ​ មានឈ្មោះ ឆឺយ សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិ ព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង ដកហូតរថយន្ត ១ គ្រឿង ម្នាក់ទៀត ឈ្មោះផ្លេក មុន្នី ភេទប្រុស អាយុ ៣២ឆ្នាំ ជនសង្ស័យទាំងពីរនាក់មុខរបរបបើកបររថយន្តតាក់ស៊ី ដែលបានរំលោភសំលាប់ ជនរងគ្រោះឈ្មោះ សុវណ្ណ សុម៉ាលីន ភេទស្រី អាយុ ១៨ ឆ្នាំ ស្រុកកំណើតខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២ខែសីហាឆ្នាំ២០១៧ និងបានបោះសពចោលក្នុងទឹកកែងស្រែត្រូវបានពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០១៧ក្នុងភូមិ តាពៅ សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕ ប្រភពផែងវណ្ណះ

ក្លិបអធិរាជស Real Madrid C.F. ធ្វើការប្រកួតបើករដូវកាលដោយបាត់អ្នកគាំទ្រពាក់កណ្ដាល

កីឡាដ្ឋាន Estadio Santiago Bernabéu របស់ក្លិបអធិរាជស Real Madrid C.F. ធ្វើការប្រកួតបើករដូវកាលដោយបាត់អ្នកគាំទ្រពាក់កណ្ដាល (កីឡាដ្ឋានផ្ទុកមនុស្ស 81,044នាក់ អ្នកចូលគាំទ្រ 48,466នាក់) ក្រោយការចាកចេញរបស់ Cristiano Ronaldo នេះជាតួរលេខទាបបំផុតមិនធ្លាប់មានរបស់ Real Madrid C.F. រយះពេល10ឆ្នាំចុងក្រោយនេះ៕


ប្រភព៖ MARCA

​ខ្លាំង​ជួប​ខ្លាំង​នរណា​ឈ្នះ ?

(ភ្នំពេញ​:) សម្រាប់​ថ្ងៃ​ទី១៨​សីហា​នេះ​ក្នុង​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by K-Cement​នឹង​មាន​អ្នក​ប្រដាល់​ចំនួន​២រូប​ទៀត​មាន​សំ​នាង​កក់​កៅអី​សម្រាប់​ឡើង​ទៅ​ប្រកួត​ជម្រុះជុំទី៣​បន្ត ។

អ្នក​ប្រដាល់​កំពែង ខ្មៅ​សមាគម​ប្រដាល់​ក្រសួង​កសិកម្ម និង លាប រដ្ឋាក្លិបដីឡូតិ៍​មាន​រិទ្ធ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​កក់​កៅអី​សម្រាប់​ជុំទី៣​មុន​គេ​ហើយ​ក្នុង​ខណៈ​ដែល​អ្នក​ប្រដាល់​ម៉ន ព្រំម៉ាញក្លិប​ការិយាល័យ​ទី៥​កង​ទ័ព​​ជើង​គោក និង សេក ចៅជូតខ្ទាត​ចេញ​ពីការ​ប្រកួត​មុន​គេ​ដែរ​នោះ ។

សប្ដាហ៍​នេះ​តាំង តាក់ក្លិបរស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​វុត្ថា លាន់លីញក្លិប​អង្គរ​ធំ ។

តាំង តាក់​កាលពី​ជុំទី១គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ផ្ដួល​អ្នក​ប្រដាល់​ភើយ ថាក្លិបស្វាយ​រលំ​ឬ​ទ្ធិ​ជ័យ​ឲ្យ​សន្លប់​មុន​ស្នូរជួង​បញ្ចប់​ទឹក​ទី ១ ។​ចំពោះ​វុត្ថា លាន់ លីញគេ​បាន​ផ្ដួល​អ្នក​ប្រដាល់​គុជសារ ចាន់រាជក្លិប​កុសល​កីឡា​បាន​មុន​ស្នូរជួង​បញ្ចប់​ទឹក​ទី២ ។

លោក​ហេង ប៊ុនឃីម​ដែល​ជា​គ្រូ​របស់​តាំង តាក់​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា​សិស្ស​របស់​លោក​នឹង​យក​ឈ្នះ​អ្នក​ប្រដាល់វុត្ថា លាន់លីញ​បាន​នៅ​ជុំទី២​នេះ ។​លោក​ទេព ស៊ី​វុត្ថា​ដែល​ជា​គ្រូ​របស់​ក៏​មាន​ជំនឿ​ចិត្ត​ថា​សិស្ស​របស់​លោក​នឹង​ឈ្នះ​ការ​ប្រកួត​នេះ​ដែរ ។​ខ្លាំង​ជួប​ខ្លាំង​នរណា​ឈ្នះ ?

ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ​ឈាន រស្មីក្លិប​ខេត្ត​រតនគីរី​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ឡុង រ៉ាមី​របស់​ក្លិបខ្លារខិន​មាន​រិទ្ធ ។

ប្រកួត​ក្នុង​ជុំទី១ រស្មីយក​ឈ្នះ​ពិន្ទុ​លើ​អ្នក​ប្រដាល់​ស៊ឹមប៊ុនឆៃក្លិបសំរោងកោងកីឡា​ដោយ​ពិន្ទុ ឯ ឡុង រ៉ាមី​ឈ្នះ​លី តឿនក្លិបម្កុដរាជសីហ៍​ដោយ​ពិន្ទុ​ដែរ ។ អ្នក​ប្រដាល់​ទាំង​២រូប​នេះ​នរនាជា​អ្នក​ខ្ទាត​ចេញ​ពីការ​ប្រកួត​ហើយ​នរណាឡើង​ទៅ​ប្រកួត​បន្ត​វគ្គ​ជម្រុះជុំទី៣ ?

ការ​ប្រកួត​ជា​មិត្ត​ភាពជា​មួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ​អ្នក​ប្រដាល់​ពុទ្ធ ឆាយរិទ្ធីក្លិប​ពុទ្ធ សេរីវង្ស​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ថៃ​ថាវ អ៊ូឡាន(Thav Oulan)​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម ។

 

ប្រសិន​បើថាវ អ៊ូឡានវ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព ឬ គេ​ហ្វឹកហាត់​បាន​ត្រឹម​ត្រូវ​នោះ​រិទ្ធី​មិន​មែន​ជា​ដៃ​គូ​របស់​គេឡើយ តែ​មួយ​រយៈ​នេះ​អ៊ូឡាន​ក៏​ស្រុត​ចុះ​ច្រើន​ដែរ ។ចាំ​មើល​ការ​ប្រកួត​នេះ​នរណា​ឈ្នះ ?៕

ឣាណោចឣាធ័ម រថយន្តដឹកភេសជ្ជះ បានបុកកម្មការិនី ជិះកង់ចេញពីធ្វើការស្លាប់មួយរំពេច

(កណ្តាល) ព័ត៌មានជាបឋម ករណីមួយ បានឲ្យនារីម្នាក់ជាកម្មការិនី ជិះកង់ចេញពី ធ្វើការ តាមដងផ្លូវស្រាប់តែរថយន្តដឹកភេសជ្ជះមួយគ្រឿងបុកពីក្រោយ នឹងក្រឡាប់ចាក់ភេសជ្ជះពីលើ កម្មការិនីបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង យ៉ាងឣាណោចឣាធម័បំផុត នៅព្រឹកថ្ងៃទី ១៥ ខែសីហា នៅស្រុកអង្គស្នួល ឃុំបែកចាន ផ្លូវជាតិលេខ៤ ខេត្តកណ្តាល ៕ ប្រភពFB

អបអរសាទរ ក្រុមកីឡាវ៉ូវីណាមកម្ពុជាជើងឯកអាស៊ីអាគ្នេហ៍ ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោម៨ប្រទេស

អបអរសាទរក្រុមកីឡាវ៉ូវីណាមកម្ពុជាជើងឯកអាស៊ីអាគ្នេហ៍ដែលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៨ប្រទេសទទួលបានមេដាយជាច្រើន ។ ដែលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៨ប្រទេសតាមការបង្ហាយនៅតាមសង្គមទំនាក់ទំនងហ្វេកប៊ុក គឺលោក ឈិន ពិសិដ្ឋ ដែលជាកីឡាករមួយក្នុងចំណោម អ្នកទទួលបានមេដាយមាស និងសំរិទ្ធ ៤ បានសេសរថា “ថ្ងៃចុងក្រោយ ខ្ញុំឈ្នះមេដាយសំរឹទ្ធមួយទៀត សរុប មាស១ និង សំរឹទ្ធ៣”.។ អ្វីទាំងនេះ គឺជាមោនភាពសម្រាប់កម្ពុជាទាំងអស់ ដែលវិស័យកីឡា មិនថាកីឡាអ្វីទេ កីឡាជាច្រើនឥឡូវនេះ គឺបានរីកមុខមាត់ នឹងមានអ្នកស្គាល់ជាច្រើននៅបណ្តាសកលលោកនេះ ៕ ដោយ សុខជា

អបអរសាទ ចំពោះតារាបាល់ទាត់ដ៏ល្បីមួយរូប នៅជប៉ុន HONDA ក្លាយជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា

(កីឡា) ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកាសតែងតាំងលោក Keisuke Honda ជាគ្រូបង្គោលថ្មីនៅថ្ងៃអាទិត្យ ទី១២ សីហា។

ប្រធានក្លិបសូលទីឡូអង្គរខាងលើកាន់តួនាទីដ៏ធំនេះដែលទំនេរចាប់តាំងពីគ្រូបង្គោលជនជាតិប្រេស៊ីល Leonardo Vitorino ចាកចេញពីតំណែងអំឡុងខែតុលាឆ្នាំ២០១៧ និង បានកាន់ការងារបណ្ដោះអាសន្នដោយលោក ប្រាក់ សុវណ្ណារ៉ា នាពេលកន្លងមក។

លោក Honda ដែលជាសមាជិកក្រុមជម្រើសជាតិជប៉ុនដ៏ល្បីល្បាញបានគ្រប់គ្រងក្លិបសូលទីឡូអង្គរតាំងពីចុងឆ្នាំ២០១៦មកម្ល៉េះ៕ប្រភពFB