ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន ព្រមទាំង​ដកហូតវត្ថុតាង​​រួមមាន ម្សៅ​ក្រាម ជា​សារធាតុ​ញៀន​ចំនួន៨៩កញ្ចប់..(ចុចអានបន្ត)

ភ្នំពេញ ៖ បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀនដ៍ធំមួយកន្លែង​ក្នុង​បុរី​ពិភពថ្មី ប្រត្តិបត្តការបង្ក្រាបនេះ ធើ្វឡើងកាលពី​ថ្ងៃទី៧ កក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុង​បុរី​ពិភពថ្មី ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ឃិន ម៉ាប់ អាយុ​ជាង៣០ឆ្នាំ រស់នៅ​ភូមិ​កោះ​កែវ ខេត្តពោធិសាត់ ។

ដោយឡែក វត្ថុតាង​ដកហូត​នោះ​រួមមាន ម្សៅ​ក្រាម ជា​សារធាតុ​ញៀន​ចំនួន៨៩កញ្ចប់ ក្នុងនោះ​មាន​កញ្ចប់​ធំ​ល្ម​ចំនួន៦៩កញ្ចប់ និង​កញ្ចប់​ធំ ដែល​ច្រក​ក្នុង​កញ្ចប់​តែ​ចំនួន២០កញ្ចប់ រួម​និង​គ្រឿងផ្សំ​ព្រមទាំង​ឧបករណ៍ សម្រាប់​ផលិត​គ្រឿងញៀន​ជាច្រើន​ទៀត។

កម្លាំង​នគរបាល​នៃ​មន្ទី​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​កន្ទោក​ធ្វើការ​បង្ក្រាប​ទីតាំង​ដឹកជញ្ជូន និង​ផលិត​កែច្នៃ​គ្រឿងញៀន​មួយកន្លែង ដោយ​ក្នុង​ប្រតិបត្តិការ​នោះ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​បាន​ម្សៅ​ក្រាម ដែល​សង្ស័យថា ជា​សារធាតុ​ញៀន​ជា​គ្រឿងផ្សំ​ជាច្រើន និង​ឧបករណ៍ សម្រាប់​ផលិត​គ្រឿងញៀន​ផងដែរ ។

មុន​ឈានដល់​ការបង្ក្រាប​នេះ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បានធ្វើការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​យូរ​មកហើយ​រហូត​កំណត់​បាន​ទីតាំង ដែល​សង្ស័យ​មានការ​ដឹកជញ្ជូន​និង​ផលិត​កែច្នៃ​គ្រឿងញៀន​មួយ​នេះ​ច្បាស់លាស់ ។ ក្រោម​ការសម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​កន្ទោក​ធ្វើការ​បង្ក្រាប​តែម្ដង ៕