
ថៃ៖ ជាការពិតណាស់ក្រោយខ្លួន និងកូនសិស្ស១២ ត្រូវបានជាប់ក្នុងរូងភ្នំថាំហ្លួងមកលោកគ្រូបង្វឹកវ័យក្មេងអាយុ២៥ឆ្នាំ ឈ្មោះ Akkapol Chanthawong តែងតែបន្ទោសខ្លួនឯងថាខ្លួនជាអ្នកខុសដែលនាំក្មេងៗទៅជាប់ក្នុងរូងភ្នំ។តែយ៉ាងណាមិញឲពុកម្ដាយរបស់ក្មេងក៏មិនបានស្ដីបន្ទោសលោកគ្រូអ្វីនោះដែរ ជាពិសេសនោះពួកគាត់ថែមទាំងអគុណលោកដែលបានមើលថែកូនៗរបស់ពួកគេបានយ៉ាងល្អ។

ដោយឡែកយើងងាកទៅស្ដាប់ប្រវត្តិដ៏ជូរចត់របស់គ្រូបង្វឹករូបនេះវិញម្ដែងដែលមានការរៀបរាប់ពីលោកស្រី Amporn Sriwichai ដែលជាអ្នកមីងរបស់ បានរៀបរាប់ឲ្យដឹងថា«ក្មួយជាមនុស្សល្អ ហើយមិនចង់ឲ្យគេគ្រប់គ្នា យល់ថាក្មេងប្រុសទាំងនោះត្រូវជាប់ក្នុងរូងភ្នំ ចាត់ទុកលោកគ្រូជាមនុស្សអាក្រក់នោះឡើយ»។អ្នកមីងរូបនោះក៏រៀបរាប់បន្តទៀតថា«លោកគ្រូជាក្មេងកំព្រាតាំងពីអាយុ 10 ឆ្នាំមកម៉្លេះ ហើយគាត់បានជួបប្រទះ “ការលំបាកជាច្រើនក្នុងជីវិតខ្លាំងណាស់”»។ ខណៈពេលដែលជាប់នៅក្នុងរូងភ្នំនោះ គ្រូបង្វឹកវ័យក្មេងបានសរសេរសំបុត្រទៅឱ្យម្តាយមីងនិងជីដូនរបស់គាត់ដែលបានចិញ្ចឹមគាត់ ព្រោះលោកគ្រូម្នាក់នេះមិនចង់បានអ្វីក្រៅពីការផ្តល់ទានហើយចេះជួយអ្នកដទៃឡើយ។


