
បងប្អូនប្រកដជាបានដឹងហើយថា ក្រពើជាសត្វកាចសាហាវ វាស៊ីសាច់ស្រស់ជាអាហារ តែបើយើងមកមើលវិដេអូមួយនេះវិញយើងឃើញថា បុរសម្នាក់ដែលជាអ្នកឲ្យចំណីសត្វក្រពើគាត់បានដើរទៅជិតក្រពើហាក់បីដូចជាមិនខ្លាចញញើតបន្តិចសោះឡើយ ។
បន្តិចក្រោយមក គាត់ក៍បានទៅអង្គុយនៅលើខ្នងសត្វក្រពើដ៍ធំមួយក្បាល ហើយថែមទាំងបានលើកដៃដើម្បីឲ្យអ្នកកំពង់តែមើលគាត់ថតរូបគាត់ថែមទៀតផង តែអ្វីដែលមិនគួឲ្យជឿនោះស្រាប់តែមានសត្វក្រពើមួយក្បាលទៀបានវាមករកគាត់ រំពេចនោះគាត់ក៍បានយកជើងធាត់សត្វក្រពើនោះ ហើយសត្វក្រពើនោះក៍បានខាំជើងគាត់តែម្តង ។
តែសំណាងល្អក្រពើនោះបានលែងគាត់វិញ ហើយគាត់ភ័យក៍រត់ស្រវ៉េស្រវ៉ាឡើងមកលើដើម្បីគេចឲ្យផុតពីសត្វដ៍កាចសាហាវនោះ តោះកុំរងចាំយូសូមទៅទស្សនាវិដេអូទាំងអស់គ្នា ៕




ដោយ៖ សុវណ្ណ ដេត