ភ្នំពេញ៖ រូបថត ២សន្លឹកបានផុសឡើងលើគណនីហ្វេសប៊ុករបស់លោក គង់ វិជ្ជា ត្រឹមបានប៉ុន្មានថ្ងៃប៉ុណ្ណោះធ្វើពលរដ្ឋខ្មែរមានការងឿងឆ្ងល់ពីរូបថតពិត និងរូបចម្លាក់ ស្ត្រីបីកូន ថា «ជារូបសម័យសម័យណា? អីក៏កម្សត់ និងមានអត្ថន័យម្ល៉េះ?» ឆ្លើយតបមន្ទិលនោះ ប្រភពដែលបង្ហោះរូបនោះបានឲ្យដឹងថា «ទើបតែរកឃើញរូបពិតនិងរូបចម្លាក់,គាត់បីកូនរត់ភៀសខ្លួនទៅស្រុកថៃនាសម័យខ្មែរក្រហម»។


ដំណើរឆ្លងកាត់ទឹកដីខ្មែរទៅថៃទាំងមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ រំលេចពីក្តីបារម្ភរបស់ស្ត្រីជាម្តាយថា «កូនអើយ! យើងត្រូវធ្វើដំណើរទៅមុខក្រែងបានរស់» ដែលទិដ្ឋភាពគួរឲ្យអាសូរនោះត្រូវបានវិចិត្រករខ្មែរដែលធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិល យ៉ារី លីវ៉ាន់ ត្រូវបានគេស្គាល់ថា «ជាអ្នកឆ្លាក់រូបនេះ»។ ស្ត្រីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Sou Sdey» បានឲ្យដឹងបន្ថែមពីចម្លាក់ស្ត្រីបីកូនថា «រូបចម្លាក់នេះស្ថិតនៅសាលាក្រុងឡូវេល នៅទីក្រុងឡូវេល រដ្នម៉ាសាឈូសេត វិចិត្រករខ្មែរយើងលោកគ្រូ.Yary Livan»។

