ថ្មីៗនេះតាមរបាយការណ៍ក្នុងប្រទេសកូរ៉េបានបញ្ជាក់ថា BTS នឹងចេញអាល់ប៊ុមថ្មីមួយដែលមានចំណងជើងថា “Love Yourself” នៅខែសីហា! នេះមានន័យថាការត្រឡប់មកវិញរបស់ BTS នឹងកើតឡើងត្រឹមតែ ៣ ខែប៉ុណ្នោះបន្ទាប់ពីចេញអាល់ប៊ុមទី ៣ របស់ពួកគេកាលពីខែឧសភាកន្លងទៅនេះ។ សមាជិកទាំងអស់ត្រូវបានរាយការណ៍ថាស្ថិតនៅដំណាក់កាលចុងក្រោយនៃការផលិតអាល់ប៊ុមថ្មី ហើយបានខិតខំប្រឹងប្រែងដើម្បីបន្ថែមអ្វីថ្មីៗ ដែលមិនធ្លាប់មានពីមុនទៅក្នុងបទចម្រៀងថ្មីរបស់ពួកគេ។ អ្នកគាំទ្រជាច្រើនមានការរំពឹងទុកខ្ពស់សម្រាប់ BTS ថានឹងវាយលុកទីផ្សាជាថ្មីម្តងទៀតនូវតារាង Billboard ក៏ដូចជាកំណត់ត្រាផ្សេងៗជាច្រើនទៀត ជាមួយនឹងអាល់ប៊ុមថ្មីរបស់ពួកគេ។ ទន្ទឹមនឹងនេះផងដែរខាងផលិតកម្ម BigHit Entertainment បានឆ្លើយតបថា សេចក្តីរាយការណ៍ខាងលើមិនទាន់ច្បាស់លាស់អាចយកជាការបានទេ ព្រោះថាពួកយើងមិនទាន់អាចកំណត់បានទេនូវថ្ងែ ខែពិតប្រាកដដែលពួកគេ (BTS) នឹងចេញបទចម្រៀងថ្មីនេះ៕



