តួឯកស្រីសាន់ឆាយ ជំនាន់​ថ្មី​ត្រូវ​គេសរសើរថា​មុខ​ស្អាត តែ​ជើង​អាក្រក់​ជាង​គេ​ក្នុង​ប្រវត្តិ​រឿង F4

តារា​សម្ដែង​ទើប​នឹង​រះ Shen Yue ដែល​ត្រូវ​បាន​គេ​ស្គាល់​ថាជាតួឯកស្រី​រឿង​F4​ជំនាន់​ថ្មី ទោះ​បីជា​មាន​សម្រស់​ស្រស់​ស្អាត​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​តែ​ត្រូវ​រងការ​រិះគន់​ដោយ​សារតែ​មាន​ជើង​ខ្លី មិន​ស្រឡូន។ មួយ​រយៈ​ចុង​ក្រោយ​នេះ ខ្សែ​ភាពយន្តភាគ​ដែល​ត្រូវ​យកមក​ផលិត​ឡើង​វិញ​រឿង “ស្នេហាបួនដួង” ជំនាន់​ថ្មី កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ខណៈ​ជិត​ដល់​ពេល​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ និង​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​ផ្សេងៗ។ ទន្ទឹមជា​មួយ​គ្នា​នេះ​ដែរ ដើម្បី​ទាក់​ទាញ​ទស្សនិកជន​អោយ​បាន​កាន់​តែ​ច្រើន ក្រុម​ការ​ងារ​របស់​រឿង “ស្នេហាបួនដួង” ថ្មី ក៏​បាន​​ធ្វើ​សន្និសីទ​កាសែត ផ្សព្វ​​ផ្សាយ​ពីរឿង​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី៩ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ។ សន្និសីទ​នេះ​គឺជា​បង្ហាញ​មុខ​របស់​ប្រុស​សង្ហារ​ទាំង​៤រូប​របស់​ក្រុម F4 និង​សាន់ឆាយ​ជំនាន់​ថ្មី ដែល​សម្ដែង​ដោយ​តារាស្រី Shen Yue។ ស្រី​ស្អាត​វ័យ​២១ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឲ្យ​គេអត់​នឹង​មិន​សរសើរ​មិន​បាន​ជា​មួយ​សម្រស់​ដ៏​ស្រស់​ផូរ​ផង់​របស់​នាង។ យ៉ាង​ណាក្ដី ដោយ​សារតែ​ស្លៀក​ខ្លី នាង​បាន​អចេតនា​បង្ហាញ​ជើង​ខ្លី សាច់​ដុំ និង​មិន​ស្រឡូន​របស់​ខ្លួន។ ទស្សនិកជន​បាន​លាន់មាត់ថា ក្នុង​ចំណោម​សាន់ឆាយគ្រប់​ជំនាន់​ទាំង​អស់​អាច​និយាយ​បាន​ថា ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩៧រូប​នេះ មាន​ជើង​អាក្រក់​ជាង​គេ៕