ដំណឹងល្អ! ពេលនេះក្រុម​ក្មេងៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​កំពុង​សំ​រាក​តាមដាន​ និង​ពិនិត្យ​សុខ​ភាព​នៅ​មន្ទីពេទ្យ​ខេត្ដ​ឈាង​រ៉ៃ​..

ថៃ៖ តាមរយៈវីដេអូខ្លីដែលបង្ហោះដោយទំព័រហ្វេសប៊ុកមួយហាក់បានធ្វើឲ្យប្រជាជនទូទាំង​ពិភពលោកពិសេស ប្រ​ជា​ជនខ្មែរយើងបានបង្ហាញការសាទរខ្លាំង ដោយពួកគេហាក់មាន ភាពរឹងមាំឡើងវិញ ពិសេសនោះ​ពួកគេ​បាន​បង្ហាញពីភាពសប្បាយរីករាយផ្ញើជូនចំពោះ ក្រុម ក៏ដូចជាអ្នកទាំងអស់គ្នាដែលបារម្មណ៍ពីសុខទុក្ខពួកគេ។

ទំព័រហ្វេសប៊ុកដដែលបានឲ្យដឹងថា «វីដេអូក្រុម​ក្មេងៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​កំពុង​សំ​រាក​តាមដាន​ និង​ពិនិត្យ​សុខ​ភាព​នៅ​មន្ទីពេទ្យ​ខេត្ដ​ឈាង​រ៉ៃ​។​ ពួកគេ​ទាំង​អស់​គ្នា​​រឹង​មាំ​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​បាន​ជាប់​ក្នុង​រូង​ភ្នំ​អស់​រ​យៈ​​ពេល​10ថ្ងៃ​កន្លង​មក​។ ពួកគេកំពុងត្រូវ​បាន​តាម​ដានសុខភាពយ៉ាងដិតដល់ពីសំណាក់គ្រូពេទ្យទោះខណៈ​ពេលនេះពួកគេ​មាន​កាយ​សម្បទា​រឹងមាំក៏ដោយ»។

ស្របពេលរូបភាព និងវីដេអូ សកម្មភាពរបស់ក្មេងៗ និងគ្រូបង្វឹកនៅក្នុងមន្ទីរពេទ្យនេះបាន​ចែក​ចាយលើ​បណ្តា​ញ​​សង្គមនោះ ក្រៅពីភាពរីករាយ និងសាទរ បណ្តាអ្នកលេងបណ្តាញ​សង្គមគ្រប់គ្នាក៏បានជូនពរឲ្យពួកគេឆាប់​មាន​សុខភាពរឹងមាំដូចដើម ពិសេសនោះលោកគ្រូ​បង្វឹកដែលគ្មានសាច់ញាតិក៏ត្រូវបានទទួលការលើកទឹក​ចិត្ត​ខ្ពស់​ពីសំណាក់មហាជន៕

ប្រភព៖ FB