ឆក់ទូរស័ព្ទជនបរទេសពីយប់ ព្រឹកឡើងជាប់ខ្នោះ…(ចុចអានបន្ត)

ខេត្តកំពតៈ ហេតុការណ៍ឆក់នេះ កើតឡើងកាលពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី១១ កក្កដា ២០១៨ នៅចំណុចមុខហាង ខាន់ថែនឈីមផ្សារក្រណាត់ ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត លុះព្រឹកឡើងវេលាម៉ោង៨ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យ ត្រូវសមត្ថកិច្ច​ចាប់ខ្លួនបាន។

ស្នងការរងនគរបាលក្រុងកំពតលោក សៅ សំអឿន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាំង ម៉ាត់ណូត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ​ ជាកម្មករ ធ្វើផ្ទះ មានទីលំនៅ ភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ជាមុខសញ្ញា ចេញពីពន្ធនាគារ ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់ចោលម៉ូតូ ម៉ាក C១២៥ ពណ៌ខ្មៅ ស៊េរី ២០១៧ គ្មានស្លាក​លេខ ដែលជនសង្ស័យខ្ចីពីឈ្មោះ សុខ រតនៈ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិសុវណ្ណសាគរ។ ចំណែកជនបរទេសរងគ្រោះ ភេទប្រុស មិនត្រូវបានស្គាល់ឈ្មោះ៕