
ក្រុងព្រះសីហនុ៖ ខ្យល់បោករលំផ្លាកពុះដីឡូត៍លក់ ធ្លាក់ត្រូវអ្នកបើកម៉ូតូម្នាក់របួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ លើផ្លូវជាតិលេខ៤ ម្តុំចំណោត អូរត្រាវក្រុងព្រះសីហនុ ។
ជនរងគ្រោះ ជិះម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ លេខព្រះសីហនុ1-8387 មានឈ្មោះ មិញ បូរ៉េត ភេទ ប្រុស អាយុ ៥៦ឆ្នាំ មុខរបរកម្មករ រោងចក្រស្រាបៀរអង្គរ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ បានហៅរថយន្តសង្គ្រោះបញ្ជូនអ្នករងគ្រោះទៅសង្គ្រោះ នៅគ្លីនិកមិត្តភាពឃ្លាំងលើ ក្រោយមកស្ថានភាពអ្នករបួសធ្ងន់ធ្ងរពេក បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោយមកស្លាប់នៅក្នុងមន្ទីរពេទ្យនៅវេលាម៉ោង ១២:៣០នាទី៕


ប្រភព៖ Huy Bunleng