
(ភ្នំពេញ)៖ម៉ូតូសណ្តោងរ៉ឺម៉ក់ ត្រូវដើមឈើមួយដើមសង្កត់ពីលើរងរបួសធ្ងន់ ដោយសារភ្លៀងលាយលំនឹងខ្យល់កន្ត្រាក់។ ករណីនេះបានកើតឡើងកាលពីម៉ោងជាង២រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះសីហនុកែងនឹងផ្លូវលេខ១២៥ ខាងមុខហាងលក់ម៉ូតូស៊ីណា ក្បែរនឹងអតីតរោងកុនគីរីរម្យ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីម្ចាស់ទីតាំងលក់ម៉ូតូបានឲ្យដឹងថា ខណៈដែលគាត់កំពុងតែអង្គុលលក់ដូរ ស្រាប់តែមេឃងងឹងហើយក៍ធ្លាក់ខ្យល់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យដើមត្រសេកមួយដើម ដែលពុកផុយនៅផ្នែកបណ្តាលឲ្យបាក់សង្កត់លើម៉ូតូសណ្តោងរ៉ឺម៉ក់កំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយដើមឈើនេះក៏បានសង្កត់លើម៉ូតូដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវជាច្រើនគ្រឿងទៀតផងដែរ។


បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹងទៅសង្គ្រោះនៅមន្ទីរពេទ្យអូរ ហើយក៏មានប្រជាការពារខណ្ឌចំការមនចុះមកសម្រួល ចរាចរនៅកន្លែងកើតហេតុផងដែរ និងមានប្រជាពលរដ្ឋបានយកកាំបិទមកកាប់មែកឈើដែលនៅលើផ្លូវចេញ ដើម្បីកុំឲ្យមានការកកស្ទះចរាចរ និងបានទំនាក់ទំនងទៅខាងមន្ទីរសាធារណៈការចុះមកកាត់ដើមឈើនេះផងដែរ៕
(វិដេអូ)
ដោយ៖ សុខ ជា
ប្រភព៖ FB