អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាកការធ្វើចរាចរលើផ្លូវជាតិលេខ៤ ជាបណ្តោះអាសន្ន ដោយសារតែ…(ចុចអានបន្ត)

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរលើផ្លូវជាតិលេខ៤ ព្រោះតែស្ថានភាពទឹកជំនន់ បានហូរកាត់ផ្លូវស្ពានគួរឲ្យបារម្ភ។

របាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា «នៅព្រឹកនេះនៅចំណុចស្ពានអូរគគីរ ព្រំប្រទល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ មានករណីជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត១០៦-១០៧ ពេលនេះទឹកបានហូរកាត់ស្ពានប្រហែល១០០ម៉ែត្រ នឹងកំពស់លើស្ពានប្រហែល១ម៉ែត្រ។

នៅពេលនេះ នៅចំណុចទឹកហូរកាត់ខាងលើ កម្លាំងសមត្ថកិច្ចកំពុងរៀបចំសណ្តាប់ធ្នាប់មកដល់ម៉ោងជិត៨ព្រឹកនេះ ចរាចរណ៍ សមត្ថកិច្ចបានបិទផ្អាកជាបណ្តោះអាសន្នសិន ពេលទឹកស្រកទើបបើកដំណើរវិញ។

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchenda.pen.169%2Fvideos%2F2052775808372575%2F&show_text=0&width=560

ប្រភព៖ FB