
កំពង់ឆ្នាំង៖ រថយន្តធុនធំភ្លៅ៤មួយគ្រឿងបានបើកធ្លាក់ប្រឡាយបះជើង ធ្លាយចេញមកសុទ្ធកេសប្រេងម៉ាស៊ីន បណ្តាលតាកុង និងព្រូរងរបួសស្រាល សមត្ថកិច្ចសង្ស័យថាអ្នកបើកបរបើកងោកងងុយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១០៥និង១០៦ នៅក្នុងភូមិឈើនាគ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

រថយន្តខាងលើនេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខ កំពង់ចាម ៣A-១៥១៩ ដឹកកេសប្រេងម៉ាស៊ីនពីប៉ោយប៉ែត ទៅកាន់ទីក្រុងភ្នំពេញ ។
នៅមុនពេលកើតហេតុគាត់បានបើករថយន្តខាងលើនេះទៅក្នុងទិសដៅពីកំពង់ឆ្នាំង ទៅភ្នំពេញ នៅពេលមកចដល់ចំណុចកើតហេតុ គាត់បានឃើញរថយន្តក្បួន ដែលមានរថយន្តដែលមានរថយន្តសឺរ៉ែននាំមុខ ដែលបើកក្នុងទិសដៅផ្ទុយគ្នា ពេលនោះគាត់បានបើកចៀសផ្លូវ ដើម្បីឲ្យរថយន្តសឺរ៉ែនទៅមុន ពេលនោះក៍ជ្រុលចង្កូតធ្លាក់ប្រឡាយតែម្តង បណ្តាលឲ្យគាត់និងព្រូរងរបួសស្រាល និងធ្លាក់កេសប្រេងម៉ាស៊ីនចូលទឹកប្រឡាយរាប់រយកេស ៕


ប្រភព៖ FB