ភ្នំពេញ ៖ ស្រ្តីរូបស្រស់ ដែលបង្ហាញ ឈ្មោះ ម៉ម ម៉ាលក្ខ័ណ៍ បានថ្លែងសារក្តៅក្រហាយផងក៏ហួសចិត្តផងដោយមន្រ្តីធ្វើការក្នុងក្រសួងមហាផ្ទៃម្នាក់ បានខ្ចីរថយន្ត ឡិចស៊ីសខ្លួនម៉ាក LEXUS ES300 ក្នុងហេតុផលឡានគាត់ខួច ហើយត្រូវចុះធ្វើការតាមខេត្តបន្ទាន់បីថ្ងៃ តែរយៈពេលនេះចូល៤ខែនៅមិនទាន់មានសំណងរថយន្តមកវិញ។

តាមរយៈបណ្តាញសង្គម ស្រ្តីរូបស្រស់ ដែលរងគ្រោះបង់ទ្រព្យ ព្រោះសន្តានប្រពៃ ក៏ស្ទើរនឹងដាច់ផ្ងាវិញផងដែរ ដោយនាងពោលថា «ពុទ្ធោ…… លោកម្ចាស់ក្រុមហ៊ុនដ៏ខ្ពង់ខ្ពស់ លោកទៅជួលឡាន Rang Rover ពីឃ្លាំងលក់រថយន្ដជិះ ហើយជិះ Rang Rover គេឡើងឡោកខូចឡានគេ អត់លុយធ្វើឡានសងគេក៏បែកគំនិតខ្ចីលុយគេ (ដោយយកឡាននាងខ្ញុំទៅបញ្ចាំ) ខ្ញុំនិយាយលែងចេញ…..ប្រឹងស្ដាប់បន្ដនៅសម្ដីគ្រួសារគាត់…. ដោយការអង្វរករ ពីឪពុករបស់គាត់ហើយភាសាទទួលខុសត្រូវរបស់គ្រួសារគាត់ថាថ្ងៃទី12ខែ06ឆ្នាំ2018គាត់នឹងដោះស្រាយលុះឡានរបស់នាងខ្ញុំមកអោយខ្ញុំវិញ»។



ដោយអត់ធ្មត់នឹងការរង់ចាំបានមកដល់ថ្ងៃទី13 ខែ07 នៅតែគ្មានដំណោះស្រាយជូន នាងក៏សម្រេចចិត្តបង្ហោះហ្វេសប៊ុក ដោយនាងបានតេទូរស័ព្ទទាក់ទងរកគាត់ គាត់បានអោយខ្ញុំទាក់ទងទៅក្រុមគ្រួសារគាត់ដូចមុនដដែល….. Okខ្ញុំក៏ទាក់ទងទៅបងស្រីគាត់តាមទូរស័ព្ទ ទីបំផុតដំណោះស្រាយរបស់គាត់គឺគ្មាន គាត់និយាយថាគាត់អស់ហើយគ្រួសារគាត់គ្មានលុយទេ ខ្ញុំនិយាយតបបងស្រីគាត់វិញថារឿងគ្រួសារគាត់អស់មិនអស់ខ្ញុំមិនដឹងទេចុងក្រោយគាត់បែរតបថាបើខ្ញុំនៅតែចង់និយាយរឿងឡាននឹងជាមួយគាត់ទៀតខ្ញុំនឹងខ្លាចជាមនុស្សរំខានពេលវេលាគាត់…..អូហូ….. សម្ដីឡូយទាំងគ្រួសារ ប្រែប្រួលលឿនម្ល៉េះសូមបញ្ជាក់ មនុស្សដែលមកខ្ចីឡានគេ តែបែរជាលួចរបស់គេយកទៅបញ្ចាំស្មើនឹងចោរ ពេលម្ចាស់គេតាមទាន់ចាប់បានចោរ ទោះចោរប្រគល់របស់អោយម្ចាស់គេវិញ ក៏មិនប្រាកដថារួចខ្លួនដែរបើគិតពីផ្លូវច្បាប់!។

