ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស នឹងឃាតខ្លួនបានជនសង្ស័យ២នាក់…

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (គប់កញ្ចក់រថយន្តយកសម្ភារៈ)ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១២ៈ៣០នាទី នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្រុមអន្តរាគមន៍បង្ការ ចូលរួមសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យឿង ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំមានទីលំនៅមិនពិតប្រាកដ ។ ក្រោយពីបង្ក្រាប ក៍បានសួរចម្លើយបឋមរួចមកវេលាម៉ោង ១៣:០០នាទីនៅចំណុចដដែល ក៏ឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ បឿ បារាំង ហៅជ្រូក ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។


ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ យឿង ម៉ៅ បានឆ្លើយសារភាពថា នៅថ្ងៃទី២០ កក្កដា ២០១៨ វេលាម៉ោងប្រហែល ០២:៣០នាទីរំលងអាធ្រាត ខ្លួននឹងបក្សពួកឈ្មោះជ្រូក បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើកញ្ចក់រថយន្តមួយគ្រឿង ម៉ាកនីសាន់ម៉ាច ដែលទុកចោលនៅមុខផ្ទះ ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយខ្លួនបានយកដៃខាងស្តាំលូកចូលរថយន្តលួចយកកាបូប ហើយនាំគ្នារត់ចូលក្នុងរ៉ារថភ្លើង ក្រោយមកក៏បានឆែកមើល ឃើញមានកាត ATMចំនួន ០៧សន្លឹក , លិខិតឆ្លងដែនចំនួន ០៣សន្លឹក , អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន ១១សន្លឹក ។


ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ បឿ បារាំង ហៅជ្រូក ខ្លួនបានឆ្លើយសារភាពថា កាលពីថ្ងៃទី ១៨ កក្កដា ២០១៨ វេលាម៉ោងប្រហែល ០២:០០នាទីរំលងអាធ្រាត ខ្លួនបានយកដុំថ្មមួយដុំ វាយទៅលើកញ្ចក់រថយន្តខាងមុខបណ្តាលឲ្យបែករួចបានធ្វើសកម្មភាពលួចយកសម្ភារៈក្នុងរថយន្តបានប្រាក់ ដុល្លារចំនួន ៥០០ដុល្លា , ប្រាក់ខ្មែរ ចំនួន ១៥០,០០០រៀល ហើយក៏បានរត់គេចខ្លួន។
បច្ចុប្បន្នក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាង ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី។

ប្រភព៖ FB
ដោយ៖ សុវណ្ណ ដេត