
ភ្នំពេញ៖ រថយន្តព្រូសបុករ៉ឺម៉កកង់បីបត់ឆ្លងផ្លូវដាច់ជាពីរកំណាត់ បណ្តាលអោយបុរសម្នាក់របួសធ្ងន់ហេតុការណ៍នេះបានកើ់តឡើង ស្ថិតនៅតាមមហាវិថីសហព័ន្ធរ៉ុស្សីក្នុងភូមិព្រៃទាសង្កាត់ចោមចៅ៣នៅខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៨ ។
បុរសរងគ្រោះឈ្មោះ ប៉េង ចាន់ណា អាយុ ៣៥ឆ្នាំ មុខរបររត់កង់បី រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ប៊ី ចាន់រ៉ាឌី អាយុ៣០ មុខរបរតារាចម្រៀង រស់នៅភូមិប៉ប្រក់ជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

សាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញរ៉ឺម៉កកង់បីមួយគ្រឿង អូសដោយម៉ូតូវីវ៉ាពាក់ស្លាកលេខ ភ្នំពេញ 1AE-6582 ធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ រ៉ឺម៉ក់កង់បីបត់ឆ្លងមកខាងធ្វេងដៃមិនប្រយ័ត្ន ក៏ត្រូវរថយន្តមួយគ្រឿងម៉ាក ព្រូសពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 2T-6522 បើកបរពីលិចទៅកើតស្របទិសគ្នា ។

ខណៈមកដល់ចំណុចកើតហេតុជាន់ហ្វាំងមិនទាន់ ក៏បុករ៉ឺម៉ក់កង់បីពេញទំហឹងចំពាក់កណ្ដាល បណ្ដាលឲ្យរ៉ឺម៉ក់កង់បីដាច់ជាពី ដោយកន្ទុយរ៉ឺម៉កខ្ទាតទៅខាងស្ដាំដៃ ។ចំណែកម៉ូតូគៀបជាប់ក្រោមរថយន្ត អ្នកបើករ៉ឺម៉ក់របួសបាក់ជើងខាងធ្វេងធ្ងន់ធ្ងរ ត្រូវបានរថយន្តដេកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។

ក្រោយកើតហេតុ សមត្ថកិច្ច ទាំងប៉ុស្តិ៍សមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តនិងរ៉ម៉ក់កង់បីសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញដើម្បីកសាងសុំរឿង តាមនីតិវិធី ៕
(មានវិដេអូ)
ប្រភព៖ FB