ខេត្តកណ្តាល៖ និស្សិតស្រី សសៃខ្ចីម្នាក់ខ្យល់គរស្លាប់ ខណៈចូលបន្ទប់ទឹកបោកខោអាវ ករណីនេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨.៥០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅចំណុចភូមិតាដោលទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖
ជនរងគ្រោះមានឈ្មោះអ៊ឹម ចាន់ទី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិតាដោលទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ និស្សិត។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចូលក្នុងបន្ទប់ទឹកដើម្បីបោកខោអាវ(ដោយជនរងគ្រោះទើបឆ្លងទន្លេបាន៣ខែ) ហើយប្ដី ជនរងគ្រោះនៅមើលកូននៅក្រោមផ្ទះ លុះដល់វេលាកើតហេតុខាងលើ ជនរងគ្រោះបានស្រែកហៅឲ្យប្ដីជួយ ភ្លាមនោះប្ដីជនរងគ្រោះបានរត់ទៅ ក៏ឃើញជនរងគ្រោះ មានសភាពទន់ដៃទន់ជើងរួចក៏បីជនរងគ្រោះមកដាក់នៅលើគ្រែក្រោមផ្ទះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។


រួចបានរាយការណ៍មកសមត្ថកិច្ច បានបង្កើតគណ:កម្មការពិនិត្យរួមមាន កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យ ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសព ។ សន្និដ្ឋានរបស់គ្រូពេទ្យនិងផ្នែកជំនាញពិនិត្យឃើញថា សពពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែនហើយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ៕
ប្រភព៖FB