រថយន្ត​បា​ឡែ​នមួយគ្រឿង​ឆ្លង​ចរន្ត​ភ្លើង បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ…

ខេត្តកណ្តាល៖ រថយន្ត​មួយគ្រឿង​ម៉ាក​បា​ឡែ​ន​បាន​ឆ្លង​ចរន្ត​ភ្លើង បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​បង្ក​ការភ្ញាក់ផ្អើល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៤កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ទល់មុខ​ស្ថានីយ​សាំង​តេ​លា ផ្លូវជាតិ​លេខ១ គីឡូម៉ែត្រ​លេខ៥៤ លេខ៥៥ ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត កណ្តាល ។

សមត្ថកិច្ច​បញ្ជាក់ថា ម្ចាស់​រថយន្ត​ឈ្មោះ ងិន សុបិន ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្បូវ ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បើកបរ​រថយន្ត​ម៉ាក​បា​ឡែ​ន ស៊េរី២០០២ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ស្វាយរៀង 2A 2382 ត្រូវ​ឆេះ បណ្តាលមកពី​ឆ្លង​ចរន្ត​ភ្លើង ហើយ​ករណីនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​កម្លាំង​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ពន្លត់​រលត់​ទាំងស្រុង ៕

ប្រភព៖ FB