កុកអាចភ្លេចជុង តែជុងមិនអាចភ្លេចកុក !! ចាប់រំលោភ រួចគេចខ្លួនជាង២ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកា…

កណ្តាល៖ ជនសង្ស័យម្នាក់ត្រូវ បានត្រូវបាននគរបាល ឃាត់ខ្លួនតាម ដីកាលេខ៤៩៤ ដកបចខ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦
របស់លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តកណ្ដាល ពីបទរំលោភ សេពសន្ថវៈ កាលពីថ្ងទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាល ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៧ជាង នៅចំណុចភូមិ ឃុំកើតហេតុខាងលើ។
នគរបាលបានអោយដឹងថា ជនត្រូវ ចោទដែលនគរបាលឃាត់ខ្លួនឈ្មោះ សារី បូរ៉ាហាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរអីស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូន មកអធិការស្រុកពញ៉ាឮដើម្បី កសាង សំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមនីតិវិធី៕

ប្រភព៖ FB