
បុរសនារី២នាក់ជាសង្សារនឹងគ្នា ជិះម៉ូតូឌុបគ្នាក្នងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងមិនពាក់មួកសុវត្ថិភាពផងនោះ បើកបរជ្រុលជិះឡើងទួល បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់បែកមុខឈាមស្រោចពេញខ្លួនទាំង២នាក់ ។
ហេតុការណ៍គ្រោះថ្នាក់នេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវមុនីរ៉េត មុខធនាគារខ្មែរមេគង្គ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។
ជនរងគ្រោះម៉ូតូ Suzuki Nex ពណ៍ស ស្លាកលេខភ្នំពេញ 1CT-9954 ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។





(វិដេអូ)
ប្រភព៖ FB