រថយន្តដឹកមាន់ បុក​ម៉ូតូ បណ្តាលឲ្យ អ្នកជិះម៉ូតូ២នាក់ប្តីប្រពន្ធរបួសធ្ងន់នៅឯ…

កំពង់ស្ពឺ៖ រថយន្តដឹកមាន់ បុក​ម៉ូតូ បណ្តាលឲ្យ អ្នកជិះម៉ូតូ២នាក់ប្តីប្រពន្ធរបួសធ្ងន់ ហេតុការណ៍នេះ បានកើតឡើងកាលពី​វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើយោងតាមប្រភពពីមន្ត្រី នគរបាលចរាចរណ៍ស្រុកភ្នំស្រួច បានអោយដឹងថា ​រថយន្តបង្ក​ម៉ាកHyundai ពណ៌ស ស្លាកលេ​កណ្តាល2B.9828 បើកបរ​ពី​លិចទៅកើត អ្នកបើកបរមិនស្គាល់ ឈ្មោះ(បានចុះរត់គេចខ្លួនបន្សល់ទុកតែវត្ថុតាង) ចំណែកម៉ូតូ១គ្រឿងម៉ាក HONDA​ ZOOMERX ពណ៌ក្រហម លាយសស្លាកលេខកំពង់ស្ពឺ1H.8209 បើកបរ​ពី​កើតទៅលិច ​រងរបួស ធ្ងន់ទាំង២នាក់ ១-ឈ្មោះច្រឹងសុភក្រ័ ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិស្រល់ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។២-ឈ្មោះយន្ត័ លីនដា ភេទស្រី អាយុ២៩ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ ដូចខាងលើ បានរងរបួសធ្ងន់ ដូចគ្នាត្រូវរថយន្តសង្រ្គោះ របស់អង្គភាពប្រឆាំងភេវរកម្ម ដឹកយក ទៅមន្ទីពេទ្យនៅភ្នំពេញ។

​ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បាននំាយកវត្ថុតាង ទាំងពីរទៅរក្សាទុកនៅអធិការ ដ្ឋានស្រុកភ្នំស្រួច ដោះស្រាយតាមនីតិវិធី ៕

ប្រភព៖ FB