គួរឲ្យអាសូរ.! បុរសម្នាក់ទៅឆក់ត្រីខុសបច្ចេកទេសបណ្តាលឱ្យឆក់ស្លាប់ខ្លួនឯង នៅឯ…(ចុចអានបន្ត)

ខេត្តកំពង់ចាម៖ ឆក់ត្រីខុសបច្ចេកទេសបណ្តាលឱ្យឆក់ស្លាប់ខ្លួនឯង នៅថ្ងៃទី៧ សីហា ២០១៨ វេលាម៉ោង៨និង០០នាទីព្រឹក នៅចំណុចវាលខាងត្បូងភូមិកំប៉ាល ឃំុសណ្តែក ស្រុកបាធាយ ចំងាយ៥០០ម៉ែត្រ បានប្រទះឃើញសាកសពដេកស្លាប់នៅក្នុងស្រែមានទឹកដោយមានឧបករណ៍ឆក់ត្រីមួយសំរាប់នៅជាប់នឹងខ្លួន ។

សាកសពឈ្មោះ ចែម រិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំប៉ាល ឃំុសណ្តែក ស្រុកបាធាយ បានចេញទៅឆក់ត្រីកាលពីយប់ថ្ងៃទី៦-៨-ឋ២០១៨ នៅចំណុចកើតហេតុខាងលើហើយក៏ត្រូវឧបករណ៍ឆក់ត្រីឆក់ខ្លួនឯងស្លាប់តែម្តង។

ឆ្លងតាមការពិនិត្យសាកសព ផ្នែកក្បាល ក ដងខ្លួន និងអវយវៈ ពំុមានស្នាមបែកឬបាកឆ្អឹងឡើយ។ ហើយនៅបាតដៃខាងស្តាំមានស្នាមខ្លោច១កន្លែងមានទំហំ៤ស.ម×២ស.ម។

ការសន្និដ្ឋានរបស់សមត្ថកិច្ច ឈ្មោះ ចែម រិទ្ធ គឺពិតជាស្លាប់ ដោយសារឧបករណ៍ឆក់ត្រីរបស់ខ្លួនឯងពិតប្រាកដមែន។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ FB