(ព្រៃវែង)៖ ជនសង្ស័យ២នាក់ត្រូវបាន នគរបាលស្រុកព្រះស្ដេចឃាត់ខ្លួន បន្ទាប់ពីពួកគេចូលលួចម៉ូតូ នៅកន្លែងKTVបានសម្រេចហើយនាំគ្នាមកផឹកស៊ី ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០១៨ នៅចំណុចផ្ទះ ឈ្មោះ សេង សុធាភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិពោធិ៍ថ្មី ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ត្រូវជាពូថ្លៃជនសង្ស័យ ដែលកំពុងកំពុងផឹកស៊ីជាមួយគ្នា។

ជនសង្ស័យទាំង២នាក់មានឈ្មោះដូចតទៅ ៖ ទី១ឈ្មោះ ម៉េត ភាព ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិមុន្នីសិលាឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច។
២ឈ្មោះ ផន ចាន់រ៉ា(ហៅលាន) ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិមុន្នីសិលាឃុំបន្ទាយចក្រីស្រុកព្រះស្ដេច។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ប៊ុត វណ្ណរ៉ា ភេទប្រុសអាយុ២០ឆ្នាំនៅភូមិដំរីស្លាប់ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេចខេត្តព្រៃវែង។
រីឯម៉ូតូម៉ាកHONDA C125 សេរី2015 ពណ៌ខ្មៅ លេខតួ 9418011លេខម៉ាស៊ីន 9418011គ្មាន ស្លាកលេខយកទៅបាត់។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានប្រាប់ ដើមរាំង ឲ្យដឹងថា ដើមចមដំបូង នៅយប់ថ្ងៃទី០៧ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះជាម្ចាស់ម៉ូតូនិងបក្ខពួកបានមកច្រៀងKTV នៅចំណុចផ្ទះឈ្មោះ នៅ ស្រីទូច ភេទស្រី អាយុ៤៥ឆ្នាំ ភូមិប្របុសរលួយឃុំបន្ទាយចក្រីស្រុកព្រះស្ដេចខេត្តព្រៃវែង ជាម្ចាស់ខារ៉ាអូខេ។
ដោយទុកម៉ូតូ នៅក្នុងរបងមិនចាក់សោរ ក ទេ។
ហើយពេលចេញមកវិញស្រាប់តែបាត់ម៉ូតូខ្លួន ទើបបង្កការភ្ញាក់ផ្អើលប្ដឹងមកសមត្ថកិច្ច ចុះស្រាវជ្រាវ។

លុះកំណត់មុខសញ្ញាបានទើបយើងឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅចំណុចផ្ទះ ឈ្មោះ សេង សុធា ភេទប្រុសអាយុ៣៤ឆ្នាំនៅភូមិពោធិ៍ថ្មី ឃុំកោះសំពៅស្រុកពាមជរ ខេត្តព្រៃវែងត្រូវជាពូថ្លៃកំពុងផឹកស្រាជាមួយគ្នាជប់លៀងលួចម៉ូតូបាន។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច និងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ប្រភព៖ FB