
ពោធិ៍សាត់៖ បុគ្គលិកនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិម្នាក់ដេកដ្លាប់ក្នុងអង្រឹង បង្ករការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨នេះ ត្រង់ចំណុចក្នុងអង្រឹងក្រោមផ្ទះអ្នកភូមិ ស្ថិតក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ក្រោយកើតហេតុនៅវេលាម៉ោង៨និង៣០នាទីថ្ងៃដដែលសមត្តកិច្ចជំនាញនឹងស្ថាប័នពាក់ព័ន្ធបានសហការគ្នា ចុះពិនិត្យ និងធ្វើការស្រាវជ្រាវលើករណីនេះលទ្ឋផល បណ្ដាលមកពីជំងឺខ្យល់គរ (គាំងបេះដូង) នឹងសន្និដ្ឋានថាអាចស្លាប់ក្នុងចន្លោះម៉ោង២៣យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ។

ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ យឹម វ៉ាន់ណេត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃជ ឃុំព្រៃញតិ្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរ បុគ្គលិកបណ្តែតអង្គភាព នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។
ក្រោមការពិនិត្យ នឹងធ្វើកំណត់ហេតុរួច បានប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕


ប្រភព៖ FB