
ព្រៃវែង៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៨ ខែសីហាឆ្នាំ២០១៨ នៅលើផ្ទះក្នុងបន្ទប់ ក្នុងភូមិគក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រែវែង
អត្តឃាតជន ឈ្មោះ នី ប៊ុនថេង អាយុ២៨ មុខរបរ កសិករ ។

តាមប្រភពប្រពន្ធ ឈ្មោះ ឈឺន ចាន់រដ្ឋ អាយុ២៦ឆ្នាំបានអោយដឹងថា ៖ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ប្តីរបស់គាត់បានមកពីដើរលេង (បុកបីយែរ) ហើយគាត់បានស្តីបន្ទោស អោយបួនប្រាំម៉ាត់ ប្តីគាត់ខឹងមិនហូបបាយទេ ហើយក៏ចូលដេកក្នុងបន្ទប់តែម្នាក់ឯង ចំណែកគាត់ដេកជាមួយកូនបន្ទប់ផ្សេងពីគ្នា។ គាត់មិនឃើញប្តីចេញពីបន្ទប់ ក៏ទៅច្រានទ្វារបន្ទប់មើល ឃើញប្តីរបស់គាត់ ធ្វើអត្តឃាត សម្លាប់ខ្លួននៅក្នុងបន្ទប់តែម្តង។

សមត្ថកិច្ចបានធ្វើការពិនិត្យជាក់ស្តែងទៅលើ សាកសពបញ្ជាក់ថា ពិតជាបានធ្វើអត្តឃាត សម្លាប់ខ្លួនពិតប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ FB