អុញនោះ រឿងកាន់តែក្តៅហើយ .! បុរសដែលស្រែថាខ្លួនជា Police ដកកំភ្លើងកំរាមបាញ់គេ ត្រូវបានលោក ជួន សុវណ្ណ បញ្ជា​ឲ្យសមត្ថកិច្ចស្រាវជ្រាវ ដើម្បី…(មានវិដេអូ)

ភ្នំពេញ៖ ករណី​ជម្លោះ​ផ្ទុះ​នៅ​លើ​ដងផ្លូវខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងខណ្ឌចំការមន រហូត​មន្ត្រី​នគរបាល​មួយ​រូប​បាន​ដកកាំភ្លើងអាមេសំឡុតគំរាម ជនស៊ីវិល ធ្វើឲ្យ​មានការកក្រើក​ពេញ​ហ្វេសប៊ុក​។ យ៉ាងណាមិញ ឥឡូវ​នេះមាន​ដំណឹង​ថា ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ចស្រាវជ្រាវករណីនេះហើយ ដើម្បីចាត់វិធានការណ៍តាមច្បាប់​ ។

ដោយលោក ផែង វណ្ណៈ បានរៀបរាប់ឲ្យដឹងថា មន្ត្រីនគរបាលដកកាំភ្លើងគំរាមរាស្ត្រ មានឈ្មោះ​ លន់​ ស៊ីវថេង​ ឋានន្តរស័ក្តិ​ អនុសេនីយ៍ឯក​ អត្តលេខ​ ៧៥៣៣២​ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ​ ជិះម៉ូតូដេញយុវជនម្នាក់រួចដកកាំភ្លើងបញ្ចូលគ្រាប់​គំរាមគេថែមទៀត​ ។​ លោក ផែង វណ្ណៈ បានបន្ងែមថា ៖ “អាមមាចអើយអាមមាច​ ពិតជាមិនដឹងថាភ្លើងក្ដៅប៉ុនណាមែនបានចូលចិត្តលេងភ្លើងបែបនេះ​”៕

 

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1766520906778047%2F&show_text=0&width=266

ប្រភព៖  Pheng Vannak News