គយគន់ ប្រាសាទបាគង ទេសភាពបំព្រង គាប់នេត្រា

គយគន់មេីលប្រាសាទបាគង ទេសភាពបំព្រងគាប់នេត្រា ស្រះទឹកព័ទ្ធព័ន្ធជុំប្រាង្គប្រា អមព្រៃព្រឹក្សាអារាមវត្ត។

ប្រាសាទសាងឡេីងមុនអង្គរ ឆេីតឆាយបវររេចនាបថ ឋិតប៉ែកអាគ្នេយ៍អង្គរវត្ត និងត្បូងប្រាកដនៃលលៃ។

នឹកកាលពីមុនធ្លាប់រៀបចំ ពិធីតូចធំតាមប្រពៃ មនុស្សម្នាចាស់ក្នេងទាំងប្រុសស្រី សប្បាយខ្លាំងក្រៃរៀងរាល់ឆ្នាំ។

ស្រុកកេីតសង្រ្គាមចោលស្ងាត់ឈឹង រាស្រ្តគិតរំពឹងរកជីវិត ភ្លេចបរមស្ឋានដ៏ប្រណិត បាគងល្អពិតឈររងចាំ។

អង្គរសង្រ្កានក៏មកដល់ បាគងនិមលចោលសិបឆ្នាំ ឥឡូវអ៊ូរអរយ៉ាងសស្រាំ មិនថាចូលឆ្នាំឬថ្ងៃឈប់។

គន់មើលប្រាសាទបាគង ទេសភាពចម្បងទាក់ភ្នែកចរណៃ មានគូរស្រះទឹកព័ទ្ធម៉ាជុំវិញ មានព្រៃនឹងវត្តអារ៉ាមនៅក្បែរប្រាសាទ ។

អុះឱប្រាសាទបាគងនេះណា មានវត្តមានអស្ចារ្យនៅមុនអង្គរ ឋិតនៅប៉ែកខាងអាគ្នេយ៍នៃក្រុងអង្គរ បែរនៅប៉ែកខាងត្បូងនៃប្រាសាទលលៃ ។

នឹិកកាលគ្រាពីមុន បានរៀបចំបុណ្យបែបបូរាណ សម្បូរមនុស្សទៅកំសាន្តច្រើនហូរហែរ ដល់សប្បាយម្ល៉េះទេមកជារៀងរាល់ឆ្នាំ ។

តែមកដល់ពេលឥលូវនេះ ស្ងប់ស្ងាត់យ៉ាងនេះនៅសំឡេងអ៊ូអរ តាំងពីបានកើតអង្គរសង្រ្កាន្ត​មកក៏បរវរ មនុស្សម្នាត្រេកអរសប្បាយពេកក្រៃ ។

ដល់ពេលឲ្យតែបានដល់ខែចូលឆ្នាំ នាំគ្នាសស្រាំមកលេងអង្គរ ប្រារព្វពីធីដ៏សែនបរវរ ជួបជុំត្រេកអរកម្មវិធីច្រើនយ៉ាង ៕

ប្រាសាទបាគងមានទីតាំងស្ថិតនៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប និងស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរល័យ ស្ថិតនៅភាគខាងត្បូងនៃប្រាសាទព្រះគោ ហើយត្រូវបានកសាងនៅក្នុងរាជកាល”ព្រះបាទឥន្រ្ទវរ្ម័នទី១”ព្រះបាទឥន្រ្ទវរ្ម័នទី១នៅក្នុងឆ្នាំ៨៨១។ ប្រាសាទនេះត្រូវបានចាត់ទុកជាប្រាសាទរាជ សម្រាប់ឧទ្ទិសដល់ព្រះឥសូរ ហើយក៏ឧទ្ទិសដល់អំណាចរបស់ព្រះរាជផ្ទាល់ផងដែរ ហើយនៅពេលព្រះអង្គយាងចូលទីវង្គត ប្រាសាទនេះត្រូវបានប្រើប្រាស់ជាផ្នូររបស់ព្រះអង្គ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FkhmerhoroscopAndFaith%2Fvideos%2F564349293952931%2F&show_text=0&width=560