សូមទស្សនា ទិដ្ឋភាពនៃប្រសាទព្រះវិហារ គឺជាដួងព្រលឹង របស់ជាតិយើង..(មានវិដេអូ)

ព្រះវិហារ៖ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះ វិហារ វិញមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។

ប្រាសាទព្រះវិហារគឺជា តំបន់ប្រវត្តិសាស្ត្រមួយ ដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើង នៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។

ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយ ការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsophoit%2Fvideos%2F1786598858104427%2F&show_text=0&width=560

សរសេរដោយ៖ Mann Sophoit

ចែករំលែកបានទេដេីម្បីមុខមាត់ខ្មែរយេីងលេីឆាកអន្តរជាតិ ក៏ដូចលេីពិភពលោក ប្រទេសអឺរ៉ុបថតតាមផ្កាយរណប ដើម្បីសិក្សាពីភាពរុងរឿងរបស់ខ្មែរនាកាលសម័យនោះ…(សូមទស្សនាវិដេអូ)

ខេត្តសៀមរាប៖ ប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់ខ្មែរយើង ត្រូវបានប្រទេសអឺរ៉ុបថតតាមផ្កាយរណប ដើម្បីសិក្សាពីភាពរុងរឿងរបស់ខ្មែរនាកាលសម័យនោះ
ប្រាសាទអង្គរវត្ត គឺជាស្នាដៃដ៏ធំ ចម្បង អស្ចារ្យ របស់បុព្វបុរសខ្មែរ និងមានឈ្មោះ ល្បី ល្បាញ រន្ទឺ សុះសាយ ទៅគ្រប់ទិសទីលើពិភពលោក ដោយប្រាសាទអង្គរវត្តសព្វថ្ងៃបានក្លាយទៅជាប្រាងប្រាសាទមួយដ៏អាថ៌កំបាំង និងត្រូវបានបុរាណវិទូមកពីគ្រប់ជាតិសាសន៍ មកសិក្សា និងស្វែងយល់អំពីប្រសាទរបស់ខ្មែរ ដ៏មានតម្លៃមួយនេះ។

ជាក់ស្តែង ដូចជាវីដែអូខាងក្រោមនេះ គឺជាការផ្សព្វផ្សាយរបស់បរទេសបន្ទាប់ពីបានមកសិក្សានៅប្រសាទអង្គវត្ត ។

គួរបញ្ជាក់ថា អង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប មានទីតាំងស្ថិតនៅ ភាគខាង ជើងនៃ ក្រុង សៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាម ផ្លូវ កូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។

វាជាប្រជុំ អគារប្រាសាទ ព្រហ្មញ្ញសាសនា ធំ បំផុត និង វិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។

ប្រាសា ទ ត្រូវ បាន កសាង ឡើង ដោយសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំ ចម្បង អស្ចារ្យ និងមានឈ្មោះ ល្បី ល្បាញ រន្ទឺ សុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។

សង់ឡើងនៅ ដើម សតវត្ស ទី១២នៅយសោធរបុរៈ (សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទ តំណាងនិងព្រះសុសាន ចុងក្រោយ របស់ ព្រះអង្គ ។

ដែលងាកចេញពីប្រពៃណីសិវនិយមនៃព្រះរាជាមុនៗ អង្គរវត្ត ដែល ជំនួស មកវិញ ឧទ្ទិសដល់ព្រះវិស្ណុ។

ជាប្រាសាទដែល នៅគង់វង្ស ល្អ បំផុតនៅស្ថានីយនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ ទុកនូវ មជ្ឈ មណ្ឌលសាសនាដ៏សំខាន់ មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន – ដំបូង ព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ ក្រោយមកពុទ្ធនិយម។

ប្រាសាទ នេះ ស្ថិតនៅក្នុង រចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។

វាបាន ក្លាយ ជានិមិត្តរូបកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាព តំណាង ប្រទេសជាតិខ្មែរ និងវាក៏ជាការទាក់ទាញ ពួកអ្នកទេសចរណ៍ សំខាន់ របស់ ប្រទេសនេះផងដែរ។

(សូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F308165746429869%2F&show_text=0&width=560

ប្រភព៖ FB

គយគន់ ប្រាសាទបាគង ទេសភាពបំព្រង គាប់នេត្រា

គយគន់មេីលប្រាសាទបាគង ទេសភាពបំព្រងគាប់នេត្រា ស្រះទឹកព័ទ្ធព័ន្ធជុំប្រាង្គប្រា អមព្រៃព្រឹក្សាអារាមវត្ត។

ប្រាសាទសាងឡេីងមុនអង្គរ ឆេីតឆាយបវររេចនាបថ ឋិតប៉ែកអាគ្នេយ៍អង្គរវត្ត និងត្បូងប្រាកដនៃលលៃ។

នឹកកាលពីមុនធ្លាប់រៀបចំ ពិធីតូចធំតាមប្រពៃ មនុស្សម្នាចាស់ក្នេងទាំងប្រុសស្រី សប្បាយខ្លាំងក្រៃរៀងរាល់ឆ្នាំ។

ស្រុកកេីតសង្រ្គាមចោលស្ងាត់ឈឹង រាស្រ្តគិតរំពឹងរកជីវិត ភ្លេចបរមស្ឋានដ៏ប្រណិត បាគងល្អពិតឈររងចាំ។

អង្គរសង្រ្កានក៏មកដល់ បាគងនិមលចោលសិបឆ្នាំ ឥឡូវអ៊ូរអរយ៉ាងសស្រាំ មិនថាចូលឆ្នាំឬថ្ងៃឈប់។

គន់មើលប្រាសាទបាគង ទេសភាពចម្បងទាក់ភ្នែកចរណៃ មានគូរស្រះទឹកព័ទ្ធម៉ាជុំវិញ មានព្រៃនឹងវត្តអារ៉ាមនៅក្បែរប្រាសាទ ។

អុះឱប្រាសាទបាគងនេះណា មានវត្តមានអស្ចារ្យនៅមុនអង្គរ ឋិតនៅប៉ែកខាងអាគ្នេយ៍នៃក្រុងអង្គរ បែរនៅប៉ែកខាងត្បូងនៃប្រាសាទលលៃ ។

នឹិកកាលគ្រាពីមុន បានរៀបចំបុណ្យបែបបូរាណ សម្បូរមនុស្សទៅកំសាន្តច្រើនហូរហែរ ដល់សប្បាយម្ល៉េះទេមកជារៀងរាល់ឆ្នាំ ។

តែមកដល់ពេលឥលូវនេះ ស្ងប់ស្ងាត់យ៉ាងនេះនៅសំឡេងអ៊ូអរ តាំងពីបានកើតអង្គរសង្រ្កាន្ត​មកក៏បរវរ មនុស្សម្នាត្រេកអរសប្បាយពេកក្រៃ ។

ដល់ពេលឲ្យតែបានដល់ខែចូលឆ្នាំ នាំគ្នាសស្រាំមកលេងអង្គរ ប្រារព្វពីធីដ៏សែនបរវរ ជួបជុំត្រេកអរកម្មវិធីច្រើនយ៉ាង ៕

ប្រាសាទបាគងមានទីតាំងស្ថិតនៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប និងស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរល័យ ស្ថិតនៅភាគខាងត្បូងនៃប្រាសាទព្រះគោ ហើយត្រូវបានកសាងនៅក្នុងរាជកាល”ព្រះបាទឥន្រ្ទវរ្ម័នទី១”ព្រះបាទឥន្រ្ទវរ្ម័នទី១នៅក្នុងឆ្នាំ៨៨១។ ប្រាសាទនេះត្រូវបានចាត់ទុកជាប្រាសាទរាជ សម្រាប់ឧទ្ទិសដល់ព្រះឥសូរ ហើយក៏ឧទ្ទិសដល់អំណាចរបស់ព្រះរាជផ្ទាល់ផងដែរ ហើយនៅពេលព្រះអង្គយាងចូលទីវង្គត ប្រាសាទនេះត្រូវបានប្រើប្រាស់ជាផ្នូររបស់ព្រះអង្គ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FkhmerhoroscopAndFaith%2Fvideos%2F564349293952931%2F&show_text=0&width=560

កូនខ្មែរគួរដឹងថា មានប្រាសាទ និងរមណីយដ្ឋានប្រវត្តិសាស្ត្រកម្ពុជាចំនួន ០៨ កន្លែងថែមទៀតបានត្រៀមក្នុងបញ្ជី ដើម្បីដាក់បញ្ចូលក្នុងសម្បត្តិបេតិភ័ណ្ឌពិភពលោក

បើតាមសម្តីរបស់លោក ប្រាក់ សុវណ្ណារ៉ា ដែលជាអគ្គនាយកបេតិភណ្ឌ នៃក្រសួងវប្បធម៍ និងវិចិត្រសិល្បះ លោកបានឲ្យដឹងថា ៖ មានប្រាសាទ និងរមណីយដ្ឋានប្រវត្តិសាស្ត្រកម្ពុជាចំនួន ០៨ កន្លែងថែមទៀតបានត្រៀមក្នុងបញ្ជី ដើម្បីដាក់បញ្ចូលក្នុងសម្បត្តិបេតិភ័ណ្ឌពិភពលោក ។

ហើយតំបន់ប្រវត្តិសាស្រ្តទាំង ០៨ ដែលត្រៀមដាក់ចូលក្នុងបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោកនេះមានដូចជា ៖

ទី១ រមណីយដ្ឋានអង្គបុរី

រមណីយដ្ឋានអង្គបុរី ស្ថិតនៅក្នុងខេត្ត តាកែវ រមណីយដ្ឋាននេះមាន ប្រាសាទភ្នំដា អាស្រមតាឥសី និងមានកំពែងក្រុងជាដើម តំបន់នេះត្រូវបានចាត់ទុកជាសម័យកាលតំបូង នៃប្រវត្តិសាស្ត្រខ្មែរក្នុងសម័យ ហ្វូណន ។

ទី២ តំបន់ប្រាសាទបន្ទាយឆ្មា

តំបន់ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ប្រាសាទបន្ទាយឆ្មារនេះ ត្រូវបានឧទ្ទិសថ្វាយដល់បុត្រព្រះមហាក្សត្រ ព្រះបាទជ័យវរ្ម័នទី៧ ដែលបានសោយទីវង្គត ក្នុងការច្បាំងជាមួយនគរចម្ប៉ា។​ សមរភូមិរវាងខ្មែរ និងចាមត្រូវបានពណ៍នាដោយចម្លាក់លាន ។

ទី៣ តំបន់ប្រាសាទបាកាន

តំបន់ប្រាសាទបាកាន អតីតព្រះខ័នកំពង់ស្វាយ ស្ថិតនៅខេត្តព្រះវិហារ​ ប្រាសាទបាកានមានក្បូរក្បាច់រចនា ប្រហាក់ប្រហែលនិងប្រាសាទអង្គរវត្តដែរ​ ដែលបានកសាងមុនពេលលើករាជធានីទៅអង្គរវត្ត ប្រាសាទបាកាននេះមានឈ្មោះដើមហៅថា ប្រាសាទជ័យស្រីកសាង ដោយព្រះបាទសុរិយោវរ្ម័នទី១ ( គស១០០២-១០៥០ )។

ទី៤​ តំបន់ប្រាសាទបេងមាលា ឬបឹងមាលា

ប្រាសាទបេងមាលាឬបឹងមាលា បានកសាងឡើងនៅសតវត្សរ៍ទី១២ តាមរចនាប័ទ្មអង្គរវត្ត សង់លើផៃ្ទដីរាបស្មើទំហំ១៤ហិកតា (១៨១ម៉ែត្រx១៥២ម៉ែត្រ) មានកំពែង៣ជាន់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលេន មានចម្ងាយ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។

ទី៥ រមណីយដ្ឋានប្រវត្តិសាស្ត្រឧដុង្គ

ភ្នំឧដុង្ត​ជា​អតីត​រាជធានី​នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦) ហើយ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ព្រហបាទ នរោត្តម នៅ​​ឆ្នាំ​១៩៦៦ ដោយ​​ផ្លាស់​រាជធានី​​ទៅ​​​កាន់​​​រាជធានី ​ភ្នំពេញ​​ រហូត​​ដល់​​សព្វថ្ងៃ​​។ ភ្នំ​ឧដុង្ត​​មាន​​ចំងាយ​ប្រមាណ​​៤០​គីឡូម៉ែត្រ​​ពី​​ភាគ​ពាយព្យ​នៃរាជធានីភ្នំពេញ​​។ ទី​កន្លែង​នេះ​មាន​ការ​ទាក់ទាញ​ជា​ថ្មី បន្ទាប់​ពី​ការ​កសាង ព្រះ​សក្យមុនី​ចេតិយ​​ដ៏​​ធំ​​នៅ​​លើ​​កំពូល​​ភ្នំ​ឧដុង្គ​​ជ្រុង​ខាង​ជើង ដែល​មើល​ទៅ​ឃើញ​ធំ​ខ្ពស់ និង​មាន​ភាពស្រស់​បំព្រង។ ភ្នំ​ឧដុង្ត​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារដែក និង​​ឃុំភ្នំ​បាត ស្រុកពញាឭ ខេត្តកណ្តាល ភ្នំ​នេះ​មាន​ឈ្មោះ​បី​គឺ ភ្នំឧដុង្គ ភ្នំ​ព្រះរាជទ្រព្យ និង​ភ្នំ​អដ្ឋរស្ស។

ទី៦ រមណីយដ្ឋានបន្ទាយព្រៃនគរ

រមណីយដ្ឋាន ហ្លួងព្រះស្ដេចកន ឬបន្ទាយព្រៃនគរ មានទីតាំងស្ថិតនៅ ភូមិបន្ទាយព្រៃនគរ ឬ ភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្ដកំពង់ចាម មានចម្ងាយ ៤៩ គ.ម ពីទីក្រុងកំពង់ចាម តាមផ្លូវជាតិលេខ ៧ ។ រមណីយដ្ឋាន ប្រាសាទបន្ទាយព្រៃនគរ មានកំពែងព័ទ្ធជុំវិញ រាងការ៉េ ប្រវែង ២.៥០០ម. ក្នុងមួយជ្រុងៗ ។ កំពែងនេះសង់ឡើង ដោយ ដីល្បាប់ខ្សាច់់ មានកំពស់ ៥ម.ទៅ ៧ម.ទទឹង ២០ម.ទៅ២៥ម. តែត្រូវ បាក់ស្រុតមួយ ភាគធំ ។ នៅលើខ្នងទំនប់ និង សងខាងទំនប់ មាន ដាំឬស្សី យ៉ាងក្រាស់ ។

៧​ រមណីយដ្ឋានភ្នំគូលេន

ភ្នំគូលេនស្ថិតនៅក្នុងស្រកស្វាយលើ និងស្រុកវ៉ារិន ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរា និងប្រហែល ២៥គីឡូម៉ែត្រពី​ប្រាសាទបន្ទាយស្រី ។ ភ្នំគូលេនមានឈ្មោះដើមថា មហិន្រ្ទព៌ត ជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ​៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរាល័យ ដែលឥឡូង​នេះហៅថារលួស។ មានប្រាសាទប្រហែល ២០​ ត្រូវបានរកឃើញនៅលើភ្នំនេះ។

 

ទី៨តំបន់ប្រាសាទកោះកេរ្តិ៍ សៀមរាប​:

ក្រុម​ប្រាសាទកោះកេរ្តិ៍ ( ​កោះ​កេរ​ ) ដែល​មាន​ទីតាំង​ស្ថិត​នៅ ក្នុងភូមិ​ស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ មាន​ចំងាយ ៧២​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​សៀមរាប បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ និង​ផ្លូវលំ​ចំងាយ ៤៩​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តព្រះវិហារ​។ ប្រសិនបើ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​លេខ​៦៤ ដែល​បែក​ចេញពី​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ផ្សារ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ឆ្ពោះទៅ​ទិស​ខាងជើង​សំដៅ​ទៅ​រក​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប រួច​បន្ត​ទៅ​ស្រុក​គូលែន ខេត្តព្រះវិហារ គឺ​មាន​ចំងាយ​ប្រមាណ ១២០​គីឡូម៉ែត្រ បើ​គិត​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​សព្វថ្ងៃ មណ្ឌល​នៃ​អតីត​រាជធានី​នេះ ស្ថិត​នៅ​ក្នុងភូមិ​កោះ​កេរ្តិ៍ ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។ ប្រាសាទកោះកេរ្តិ៍ គឺជា​រាជធានី​ចាស់​បុរាណ មាន​អាយុប្រមាណ​ជាង ១០០០​ឆ្នាំ មក​ហើយ​។

ប្រាសាទ​នៅ​តំបន់​កោះ​កេរ្តិ៍​ភាគច្រើន​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ ក្នុង​សតវត្សរ៍​ទី​១០ (៩២៨-៩៤២)​។ ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ ទ្រង់​បាន​ធ្វើការ​ផ្លាស់​ប្តូរ​រាជធានី​ពី​យ​សោ​ធ​បុ​រៈ (​អង្គរ​) ទៅ​តំបន់​កោះ​កេរ្តិ៍  មូលហេតុ​នៃ​ការ​ដោះ​ដូរ​រាជធានី​នេះ ប្រហែលជា​មាន​ច្រើន ប៉ុន្តែ​គេ​អាច​ដឹង​ត្រឹម​ថា​ទ្រង់​ជា​ស្តេច​ជ្រែករាជ្យ​ក្មួយ​ប្រុស​របស់​ខ្លួន គឺ​បុត្រ​របស់​ព្រះបាទ​យ​សោ​វរ្ម័ន​។
ប្រាសាទទាំងនេះបានដាក់ចូលបន្ទាប់ពី ប្រាសាទសំបូរព្រៃគុកត្រូវបានដាក់ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ៕

 

ប្រាសាទបាពួន បានលាក់សម្ងំខ្លួន កណ្តាលវង់ធំ ទាក់ភ្នែកទេសចរណ៍ ឱ្យមកផ្តុំ ទស្សនាវិលជុំ មិនខ្លាចហត់កាយ……

ប្រាសាទបាពួន បានលាក់សម្ងំខ្លួន កណ្តាលវង់ធំ ទាក់ភ្នែកទេសចរណ៍ ឱ្យមកផ្តុំ ទស្សនាវិលជុំ មិនខ្លាចហត់កាយ…

ខេត្តសៀមរា៖ ខេត្តសៀមរាបគឺជាខេត្តមួយដ៍ពិសេស មិនថាតែប្រជាជនខ្មែរបានដឹងបានស្គាល់នោះទេថែមទាំងល្បីរន្ទឺដល់ឯក្រៅប្រទេសផងដែរ ដែលខេត្តនេះសម្បូរទៅដោយប្រាង្គប្រាសាទដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាច្រើន ។

ថ្ងៃនេះខ្ញុំលើកយកប្រាសាទ បាពួន​ រឺ បាភួន មកសសេរនឹងនិយាយចំនុចខ្លះៗដើម្បីឲ្យកូនខ្មែរគ្រប់រូបបានដឹងបានស្គាល់ពីប្រាសាទនេះ ប្រាសាទ បាពួន រឺ បាភួន មានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពី ប្រាសាទបាយ័ន និងក្បែរ ព្រលានជល់ដំរី ។

 

ប្រាសាទបានកសាងឡើងនៅក្នុងសម័យអង្គរ នាសតវត្សរ៍ទី១១ ឆ្នាំ១០៦០ ដោយព្រះបាទ ឧទ័យាទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយដល់ ព្រហ្មញ្ញសាសនា ។ ប្រាសាទនេះបានចម្លាក់ឡើងខុសពីប្រាសាទផ្សេងៗដទៃទៀត គឺឆ្លាក់នៅលើថ្មតូចៗ ស្រដៀងនិងឥដ្ឋ ហើយចម្លាក់នេះនៅសល់តិចតួចប៉ុណ្ណោះ ប្រាសាទភ្នំនេះមានរាងដូច សាជី មានប្រាំថ្នាក់ សំណង់ធ្វើពីថ្មភក់ថ្មបាយក្រៀម និង មានគោបុរះ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បូក្បាច់រចនា ល្អឆើតទាក់ទងទៅនិង រឿងរាមកេរ្តិ៍​ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងទៀតទាក់ទងទៅនឹង ល្បែងកីឡា នឹងរូបព្រះពុទ្ធចូលព្រះនិពាន្ធ ដែលគេទើកសាឡើងនា សម័យលង្វែក ៕

សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsophoit%2Fvideos%2F1582165988547716%2F&show_text=0&width=560

ដោយ៖ SVD

ប្រភព៖ ម៉ាន់ សុភ័ទ្ធ