(ភ្នំពេញ) ករណីគ្រោះថ្នាក់មួយបានកើត បណ្តាលឲ្យប្រជាការពារសង្កាត់ឬស្សីកែវម្នាក់បានស្លាប់យ៉ាងអាណោចអធម៌ បន្ទាប់ពីបានបុរសម្នាក់បើករថយន្តមួយគ្រឿងវាជែងជ្រុលទៅបុកម៉ូតូពេញទំហឹង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាមោង៩-៣០នាទីយប់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខបូរីពេញចិត្ត តាមបណ្តោយផ្លូវខាងសារិន ក្រុម១៥សង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ។

សពជនរងគ្រោះមានឈ្មោះបិល សុភស្ស ហៅធុច ភេទប្រុស អាយុ៤៦ឆ្នាំ មុរបរប្រជាការពារ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកសីអវីពណ៏ស្លែពាក់ស្លាកលេខភ្នំពេញ2M-3708បើកបរទិសដៅពីត្បូងទៅជើងវាជែងមិនប្រយត័្នមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃចូលទៅចំណីផ្លូវម្ខាងទៀតជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1AW-0694បើកបរដោយបុរសម្នាក់ជនរងគ្រោះបញ្ចា្រស់ទិសដៅគ្នាពីត្បូងទៅជើងពេញទំហឹងបណ្តាលឲ្យ ខ្ទាតទៅលើចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋស្លាប់ភ្លាមៗនៅនិងកន្លែង។ចំណែកម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនឲ្យសមត្ថកិច្ច។


ក្រោយកើតហេតុម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឬស្សីកែវចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចារចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិយកមកតម្កល់ទុកនៅវត្តទួលសង្កែដើម្បីធ្វើបុណ្យតាមប្រពៃណី៕ប្រភពFB
