(ខេត្តក្រចេះ) សេចក្តីរាយការណ៍បឋមឲ្យដឹងថា ក្រោយកើតមានអំពើ នៅស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១២ សីហា ២០១៨ ដោយមានកិច្ចសហការពីគណៈបញ្ជាការ ឯកភាពខេត្ត និងមានការសម្របសម្រួលពីលោក ធុច បញ្ចសន្តិភាព ព្រះអាជ្ញារង អមសាលាដំបូង ខេត្តក្រចេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ដែលបានសហការជាមួយកម្លាំងនគរបាលស្រុកចិត្របុរី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ពន្ធ័លើករណីឃាតកម្ម កាលពីថ្ងៃទី០៩ សីហា នោះហើយ។


ជនសង្ស័យ៤នាក់នោះមាន ១-ឈ្មោះ ចឹក ណូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ២-ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាសន្តិសុខក្រុមហ៊ុនហនុមានមានរឹទ្ធ។ ៣-ឈ្មោះ ចឹក ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និង៤-ឈ្មោះ ចឹក លឹមស្រេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ៕ ប្រភពFB

