ត្បូងឃ្មុំ ៖ ក្មេងប្រុសអាយុទើបតែ១៤ឆ្នាំ ព្រោះភាពក្រីក្រ បានទៅធ្វើការជាមួយឪពុកម្តាយ ជាកម្មករនៅសិប្បកម្មឡឥដ្ឋ មួយកន្លែង ដោយខ្វះការប្រុង ប្រយ័ត្ន បានជ្រុលដៃ ចូលក្នុង ម៉ាស៊ីនវាយដីឥដ្ឋ ដាច់ត្រឹមកំភួនដៃ ហូរឈាមស្រោចខ្លួន ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានមកជួយធ្វើការ ឪពុកម្ដាយនៅចំនុចសិប្បកម្មឡឥដ្ឋ របស់ឈ្មោះ លាង វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ ស្ថិតនៅភូមិឃុំខាងលើ ។ ជនរងគ្រោះ ឈ្មោះ អឿន វាយុ ភេទប្រុស អាយុ១៤ឆ្នាំ ជាកូនរបស់ឈ្មោះ ស្រ៊ន់ វណ្ណា ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំកើតហេតុ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានកម្មករដូចគ្នា ជួយយកចេញពីម៉ាស៊ីន ហើយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត៕


ប្រភព៖ FB