ភ្នំពេញ៖ នៅវេលាម៉ោង០៣ទាបភ្លឺ ឈានចូលថ្ងៃអង្គារ៍ ទី១៤ ខែសីហា ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋបានប្រទះឃើញនារីបរទេសម្នាក់ បានដើរជើងទទេកណ្ដាលថ្នល់រហូតទាល់តែរលាតដាច់ស្បែកបាតជើង ចេញឈាម ទាំងមើលទៅរវើរវាយសង្ស័យបែកថ្នាំ តាំងពីម្ដុំវត្តភ្នំ ខណ្ឌដូនពេញ រហូតឆ្លងខណ្ឌមួយទៅខណ្ឌមួយ សង្កាត់មួយឆ្លងទៅសង្កាត់មួយ ដែលបណ្ដោយអោយ នាងចេះតែដើរៗទៅ ព្រោះលឺថានាងបែកថ្នាំ ទើបបានជាបណ្ដែតបណ្ដោយអោយនាងដើរទៅ ដល់ណាដល់ទៅ អោយតែផុតពីមូលដ្ឋានរបស់ខ្លួន រហូតដល់ចុងផ្លូវច្រាំងបាក់ ខណ្ឌច្បារអំពៅ។

នៅមុនពេលកើតហេតុ គេឃើញនារីបរទេសម្នាក់ សង្ស័យថាបែកថ្នាំ បានដើរជើងទទេកណ្ដាលថ្នល់រហូតទាល់តែរលាតដាច់ស្បែកបាតជើង ចេញឈាម ទាំងមើលទៅរវើរវាយ តាំងពីម្ដុំវត្តភ្នំ ខណ្ឌដូនពេញ រួចបត់តាមបណ្ដោយផ្លូវព្រះមុនីវង្ស រហូតដល់ព្រំប្រទល់ខណ្ឌ៧មករា និងរាយការណ៍ប្រាប់សមត្ថកិច្ចបន្តបន្ទាប់ដែរ តែគាត់មិនអាចជួយអ្វីបាន ក្រៅពីជិះតាមមើលនាងដើរកណ្ដាលថ្នល់នឹងរួចបត់ឡើងមកផ្លូវព្រះព្រះសីហនុ ខណ្ឌចំការមន ។

រហូតបណ្ដោយអោយដើរដល់វិមានឯករាជ្យ ហើយដើរទៅតាមផ្លូវព្រះនរោត្តមវិញ រហូតទៅដល់ស្តុបចំការមន និងបន្តដើរទៅរហូតដល់ស្ពានអាកាសក្បាលថ្នល់ រួចរត់សំដៅឡើងទៅលើស្ពានព្រះមុនីវង្ស(ស្ពានច្បារអំពៅថ្មី) ពេលនោះក្រុមអ្នកសារព័ត៌មានជិត១០នាក់ ងាកមើលមុខគ្នា រួចនាំគ្នាចុះពីលើម៉ូតូរត់ចូលទៅដេញចាប់ ធ្វើអោយក្រុមអ្នកសារព័ត៌មាន នឹងប្រជាពលរដ្ឋអ្នកដំណើរឆ្លងកាត់មានការភ័យតក់ស្លុតយ៉ាងខ្លាំង ខណៈដែលនៅកណ្ដាលស្ពាន ទើបនាំគ្នាបានលួងៗនាង តែនាងក៏ស្ទុះរត់ចុះទៅដល់ក្រោមស្ពាន ។

ក្រុមអ្នកសារព័ត៌មានក៏បានទិញទឹកអោយ តែនាងមិនព្រមផឹក ហើយបន្តរត់ទៅមុខផ្សារច្បារអំពៅ ផ្អើលទាំងអាជីវករឈរមើលនាង នាងកាន់តែរត់ទៅទៀតរហូតជិតដល់ច្រាំងប្រាក់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ត្រូវក្រុមអ្នកសារព័ត៌មានព្យាយាមលួងលោមនាងទៀត តែនៅតែមិនស្តាប់ និងមានសមត្ថកិច្ចម្នាក់មកដល់ដែរ ទើបក្រុមអ្នកសារព័ត៌មានសម្រេចសុំសមត្ថកិច្ចដេញចាប់នាង ប្រផាប់ចាប់ប្រភីងពេញផ្លូវម្ដុំច្រាំងបាក់ហ្នឹង។

ទាំងមានបងប្រុសម្នាក់ជួយចាប់បានហើយយកខ្សែចងជើងសិន ព្រោះទៅមុខទៀតមានតែចុះទឹកទន្លេ តែនាងស្រែក រើបម្រះស្រាយខ្សែចេញ ហើយអង្គុយមើលមុខគ្នា ទាំងអ្នកជួយចាប់ ទាំងក្រុមអ្នកសារព័ត៌មាន និងនារីបរទេសនោះ ដោយសារតែហត់រៀងៗខ្លួន ។

ក្រោយមកក្រុមអ្នកសារព័ត៌មាននិងសមត្ថកិច្ចនៅសង្កាត់ច្បារអំពៅ២ម្នាក់ទៀត បានហៅកង់បីមកអោយដឹកនាងទៅ នាយកដ្ឋានអន្តោប្រវេសន៍ សិនទៅ ខណៈដែលសមត្ថកិច្ចពីខណ្ឌមួយទៅខណ្ឌមួយ សង្កាត់មួយឆ្លងទៅសង្កាត់មួយ បណ្ដោយអោយនាងចេះតែដើរៗទៅ ព្រោះលឺថាបែកថ្នាំ ចឹងមានតែបណ្ដោយអោយដើរទៅ ដល់ណាដល់ទៅ អោយតែផុតពីមូលដ្ឋានគាត់គឺរួចហើយ ដោយមិនគិតពីសុវត្ថិភាពនាង នេះជាង៣ម៉ោងហើយ


ពួកខ្ញុំត្រឹមជាអ្នកសារព័ត៌មាន គ្រាន់តែមានបំណងចង់ជួយការពារសុវត្ថិភាពនាង និងរបស់មានតម្លៃនៅជាប់ខ្លួននាងប៉ុណ្ណោះ ពួកខ្ញុំពិតជាពេញចិត្តនិងទង្វើកាយវិការ របស់អាជ្ញាធរ និងសមត្ថកិច្ចយ៉ាងខ្លាំង ដែលបានយកចិត្តទុកដាក់ជួយជិះតាមមើលនាងដើរកណ្ដាលថ្នល់ឆ្លងកាត់ពីមូលដ្ឋានរបស់លោកពូ ទៅសង្កាត់មួយទៀត ទៅខណ្ឌមួយទៀត ដោយសុវត្ថិភាពបែបនេះ រួចជិះទៅវិញបាត់ ៕



(មានវិដេអូ)
ប្រភព៖ កូន ខ្លាតូច