ភ្លើង​ប្រចណ្ឌ! បុរសម្នាក់ ប្រចណ្ឌប្រពន្ធ ទាញ​ពូថៅ​កាប់ចិញ្ច្រាំ​ប្រពន្ធ​សុះសាច់ រួចរត់​ទៅធ្វើអត្តឃាត​ចងក ​សំលាប់ខ្លួន..

ពោធិ៍សាត់៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ឡើង​កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នេះ នៅត្រង់ចំណុច​អំ​ពួច ស្ថិត​ក្នុងភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ។ ក្រោយកើតហេតុសមត្ថកិច្ចចំរុះ​បានចុះ​ពិនិត្យធ្វើ​កោសល្យ​វិច្ឆ័យ​ដល់កន្លែងកើតហេតុ ។


បុរសជា​ប្តី​មានឈ្មោះ ពុំ មុត ភេទ​ប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ.ឃុំ​កើតហេតុ​ខាងលើ ដោយ​ទំនាស់​ពាក្យសម្ដី​គ្នា​ជាមួយ​ប្រពន្ធ​ឈ្មោះ សែម ផាត អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ.ឃុំ​ជាមួយគ្នា រួច​ក៏បាន​យក​ពូថៅ​ដៃ​កាប់​លើ​ជនរងគ្រោះ​ជា​ប្រពន្ធ​ត្រូវជា​ច្រើន​កន្លែង​បណ្ដាល​ឲ្យ​ស្លាប់ភ្លាមៗ ក្រោយពី​កាប់សម្លាប់​ប្រពន្ធ​រួចរាល់ ជនសង្ស័យ​ដៃដល់​ជា​ប្តី​បាន​យក​ខ្សែ​គោ​ទៅ​ចងក​សម្លាប់​ខ្លួនឯង​នឹង​ដើម​ក្រូច​ក្បែរ​ផ្ទះ។


ក្រោយ​ពីសមត្ថកិច្ច​ជំនាញ​សហធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រួចរាល​ហើយ​នោះ អាច​សន្និដ្ឋានបានថា ករណីនេះ​មូលហេតុ​បណ្ដាលមកពី​ប្ដី​ប្រច័ណ្ឌ​ប្រពន្ធ ហើយ​កម្លាំង​ជំនាញ​យើង​ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាមប្រពៃ​ណី៕