ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ ករណី

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៦ និង ៥០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ ករណី និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព បញ្ជូនមកកាន់ការិយាល័យមានដូចខាងក្រោម ៖

ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃម៉ាក IPhone6Plus ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២១៩ ផ្លូវលេខ៥១ កែងផ្លូវលេខ៣០៦ ភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩ និង០០ នាទី ពីមនុស្សប្រុសមិនស្គាល់អត្តសញ្ញាណ ជនជាតិបារាំង កំពុងដើរ ។

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone6 Plus ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចក្រោយព្រះបរមរាជវាំង ផ្លូវលេខ១៨៤កែងផ្លូវលេខ១៩ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៩ និង០០ នាទី ។


ជនរងគ្រោះឈ្មោះ KIM SEONG HUN ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខM ៥៦៥០៩៤៣៨ មុខរបរ ទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ RS (G០១) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្ភារៈបាត់បង់ទូរស័ព្ទដៃម៉ាក IPhone6 Plus ពណ៌ ខ្មៅ

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចខាងលិចផ្សារបឹងកេងកង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៩ និង ៣០ នាទី ពីមនុស្សប្រុសម្នាក់ជនជាតិចិន ។

ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone៥ ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចជិតរោងភាពយន្តលុច្ស ផ្លូវព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២២ និង ០០ នាទី ពីមនុស្សប្រុសម្នាក់ជនជាតិបារាំង ។

ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ ណេត ដារិទ្ធ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

២-ឈ្មោះ លី សក្ករ៉េត ហៅ ហ្សាន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខ១៩៩៥ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

៣-ឈ្មោះ ជិន កុសល ភេទ ប្រុស អាយុ ១៨ ឆ្នាំជនជាតិ ខ្មែរ សិស្សវិទ្យាល័យទួលទំពូង ស្នាក់នៅផ្ទះលេខ២៣៤ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ

វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព៖ ម៉ូតូម៉ាក Suzuki Nex ពណ៌ ស សេរីឆ្នាំ ២០១៤ លេខតួ ៣១៣៣០១-លេខម៉ាស៊ីន ៣១៣៣៥៣ ពាក់ស្លាកលេខ ១FG-៧១៨១ ចាប់យកពីឈ្មោះ ណេត ដារិទ្ធ ម៉ូតូរបស់វាម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត ២០១២ ពាក់ស្លាកលេខ ក្រចេះ ១B ២៣៨៥ ចាប់យកពីឈ្មោះ ជិន កុសល

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsattya.bon%2Fvideos%2F2147446168660889%2F&show_text=0&width=560

ប្រភព៖ ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ