ខេត្តស្វាយរៀង៖ករណីនេះបានកើតឡើងកាលវេលាម៉ោង៤:២៥នាទីថ្ងៃទី២០ខែសីហាឆ្នាំ២០១៨នៅលើផ្លូវជាតិលេខ១ត្រង់ចំណុចក្បាលស្ពានហាយវ៉េខាងកើតស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

តាមក្មេងប្រុសជាម្ចាស់ម៉ូតូូដែលអង្គុយស្ទួចត្រីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថារូបគេមានឈ្មោះ សំ មន្ថារចនា អាយុ ១៥ឆ្នាំ មានទីលំនៅភូមិ វាលយន្ត សង្កាត់/ក្រុង ខេត្ត ស្វាយរៀង ដោយបានបញ្ជាក់ថា នៅមុនពេលកើតហេតុរូបគេនិងមិត្តភ័ក្តបានមកស្ទូចត្រីនៅក្រោមស្ពានហាយវ៉េ ចំណែកម៉ូតូបញ្ឈរទុកអែបចិញ្ចើមថ្នល់ ស្រាប់តែមានរថយន្តកុងទីន័រមួយគ្រឿងបើកបរយ៉ាងលឿនពីទិសខាងកើតមកលិច។

លុះមកដល់ចំណុចភូមិឃុំកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃបុករះបង្កាន់ដៃស្ពានជាង២០ម៉ែត្ររាបដល់ដីនិងោបន្តបុកម៉ូតូដែលបញ្ឈរទុកអូសធ្លាក់ចូលក្នុងទឹកទន្លេវ៉ៃគោជាមួយតែម្តង។

ក្រោយពីបង្កហេតុរួចមក គេឃើញបុរសម្នាក់បានវាចេញតាមកញ្ចក់រថយន្តហែលទឹកឡើងលើគោក និងជិះម៉ូតូឌុបចេញទៅទិសខាងលិចបំរុងហៅរថយន្តតាក់សុីជិះគេចខ្លួន តែត្រូវបានសមត្ថកិច្ចតាមទាន់ឃាត់ខ្លួនមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគនរបាលខេត្តស្វាយរៀង៕


ប្រភព៖ FB