
បរទេស៖ មិនថាប្រទេសណានោះទេ អំពើហឹង្សា ក្រុមអ្នកលេង កាប់ចាក់ តែងតែមាន មិនថាប្រទេសជឿនលឿន រឺប្រទេសមិនទានជឿនលឿនក៍ដោយ តែងតែមានក្រុមក្មេងទំនើងដើរអុកឡុកបង្ករឲ្យមានភាពអសន្តិសុខ និងបង្ករឲ្យអាជ្ញាធរឈឺក្បាលដោយសាតែពួកក្រុមអ្នកលេងទាំងនេះ ។

បើយើងក្រឡេកមកមើល វិដេអូនេះវិញយើងឃើញថា មានបុរសម្នាក់បានរត់សំដៅមកបុរសម្នាក់ទៀតដែលគាត់កំពុងតែពាក់ស្បែកជើងនៅមុខហាងរបស់គាត់ ហើយនៅក្នុងដៃមានកាន់ដាវសាំម៉ូរ៉ៃមកដេញកាប់បុរសនោះ តែសំណាងល្អដោយសារតែបុរសនោះបានឃើញទាន់ ក៍បានរត់ចូលទៅក្នុងផ្ទះ

ហើយបានយកកាំបិទប៉ាំងតោពីកាន់ជាប់នៅនឹងដៃ បានធ្វើកាវាយបកមកលើបុរសដែលដេញកាប់ខ្លួនបណ្តាលឲ្យដួលទៅនឹងដី ហើយក៍មានប៉ូលិសជួយអន្តរាគមន៍ ហើយនាំខ្លួនបុរសដែលកាន់ដាវសាំម៉ូរ៉ៃនោះទៅបាត់ទៅ ។

ហឹង្សាដែលគួរឲ្យភ្ញាក់មួយនេះ គេពុំអាចបញ្ជាក់បានថា ភាគីទាំងសងខាងមានទំនាស់អ្វីនឹងគ្នាពីមុនមកទេ បានឈានដាក់ថ្នាក់កាប់ចាក់គ្នាបែបនេះ ៕









(សូមទស្សនាវិដេអូខាងក្រោម)
ប្រភព៖ FB