រឿងនេះ តែងតែមានការកើតឡើជាញឹកញាប់ហើយ នៅតាមបណ្តាលប្រទេសមួយចំនួន ដោយខាងក្រុមគ្រួសាររវល់ពេក មិនបានមើលថែរក្សាក្នុងផ្ទះ ដូចម្តាយ ឪពុកចាស់ជរា និងកូនក្មេងជាដើម ។ ដូចជាឧទារហ៍នេះ គឺនៅក្នុងក្រុមគ្រួសារជាច្រើននៅតៃវ៉ាន់ បាននឹងកំពុងស្វែងរកការមើលថែទាំមនុស្សចាស់ ពីសំណាក់កម្មករបរទេសនានាជាអ្នកមើលថៃ ដើម្បីជួលមកជួយថែរក្សាចាស់ជរា ដោយរំពឹងថា នឹងមានការយកចិត្តទុកដាក់ថែអោយបានល្អ ។

ប៉ុន្តែផ្ទុយទៅវិញ ថ្មីៗនេះ ស្ត្រីជនជាតិចិនតៃវ៉ាន់ម្នាក់ បាននិយាយនៅលើបណ្តាញសង្គមអ៊ីនធឺណិត អោយដឹងថា ជីតានាង មានអាយុ៨០ឆ្នាំ ត្រូវបានរំលោភបំពានដោយអ្នកមើលថៃមនុស្សចាស់ដោយផ្ទាល់ ហើយថែមទាំងដាល់ ទះ និងប្រើជើងធាក់ ផងដែរ ។

ក្រុមគ្រួសារមួយជួបរឿងហេតុដ៏គួរអោយរន្ធត់ចិត្ត ធ្វើអោយកូនៗគ្រប់គ្នាស្រក់ទឹកភ្នែក ដោយសារតែបានលួចបង្កប់កាមេរ៉ាដោយសម្ងាត់ ថតពីសកម្មភាពប្រើហិង្សា នៅពេលដែលកូនចៅចាកចេញពីផ្ទះបាត់អស់ ។

នៅក្នុងវីដេអួឃ្លីបបានបង្ហាញអោយឃើញថា នាងអ្នកមើលថែ ជាជនជាតិឥណ្ឌូនេស៊ី នៅតែបន្តវាយ និងទាត់ជីតាជាមនុស្សចាស់ ស្ទើរគ្រប់ពេល ខណៈដែលក្រុមគ្រួសារបានជួលមកពេញថ្លៃ ។

ស្ត្រីអ្នកមើលថែ បានទះកំផ្លៀង នៅពេលកំពុងបញ្ចុកអាហារ ពិតជាអាក្រក់ណាស់ ។ អ្នកមើលថែនោះ បានដួសបាយមួយស្លាបព្រាម្តងៗ ញាត់មាត់របស់ជីតាខ្លាំងៗ មើលទៅមិនសមរម្យឡើយ ហើយវាយក្បាល និងលើផ្ទៃមុខ ថែមទាំងលើកជើងរបស់នាង ធាក់មុខជីតាទៀត ។ ជីតាជាមនុស្សចាស់ បានត្រឹមអង្គុយនៅនឹងកន្លែង ដោយគ្មានសមត្ថភាពប្រឆាំងតប បានត្រឹមបើកភ្នែកបង្ហាញពីការឈឺចាប់ប៉ុណ្ណោះ ។

នេះជាមេរៀនមួយ នៅពេលឳពុកម្តាយយើងពួកគាត់ចាស់ទៅ តើគួរតែកូនចៅមើលថែខ្លួនឯង ឫក៏ជួលគេមកមើលថែ ដែលអាចត្រូវបានរំលោភបំពានដូចករណីខាងលើនេះ ?

សូមទស្សនាវីដេអូ មានដូចខាងក្រោម ៖
ប្រភព៖ FB